ព្រះត្រៃបិដក ភាគ ៣៩

 ​[​៣១០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទន្លេ​ទាំងអម្បាល​នេះ​ ​តែង​ហូរ​ទៅ​រាច​ពេញ​ក្នុង​ទីណា​។​ ​ទន្លេ​ទាំងអម្បាល​នោះ​ ​ឈ្មោះ​អ្វីខ្លះ​។​ ​គឺ​ទន្លេ​គង្គា​ ​យមុនា​ ​អចិរ​វតី​ ​សរភូ​ ​មហី​ ​បុគ្គល​មិន​ងាយ​នឹង​គ្នាន់គ្នេរ​ ​ប្រមាណ​ទឹក​ក្នុង​ទីនោះ​ថា​ ​ទឹក​ប៉ុណ្ណេះ​អា​ឡ្ហ​កៈ​ក្ដី​ ​ទឹក​ប៉ុណ្ណេះ​រយ​អា​ឡ្ហ​កៈ​ក្ដី​ ​ទឹក​ប៉ុណ្ណេះ​ពាន់​អា​ឡ្ហ​កៈ​ក្ដី​ ​ទឹក​ប៉ុណ្ណេះ​សែន​អា​ឡ្ហ​កៈ​ក្ដី​ ​បាន​ត្រឹមតែ​រាប់​ថា​ ​គំនរ​ទឹក​ដ៏​ធំ​ ​រាប់​មិនបាន​ ​ប្រមាណ​មិនកើត​ប៉ុណ្ណោះ​ឯង​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​ងាយ​នឹង​គ្នាន់គ្នេរ​ ​ប្រមាណ​បុណ្យ​ ​របស់​អរិយ​សាវក​ ​ដែល​ប្រកបដោយ​ស្ទឹង​ ​គឺ​បុណ្យ​ ​ស្ទឹង​គឺ​កុសល​ ​ទាំង​ ​៤​ ​នេះ​ថា​ ​ស្ទឹង​គឺ​បុណ្យ​ ​ស្ទឹង​គឺ​កុសល​ ​ជា​បច្ច័យ​នៃ​សេចក្ដីសុខ​ ​មាន​ប្រមាណ​ប៉ុណ្ណេះ​បាន​ឡើយ​ ​បាន​ត្រឹមតែ​រាប់​ថា​ ​គំនរ​បុណ្យ​ធំ​ ​រាប់​មិនបាន​ ​ប្រមាណ​មិនកើត​ប៉ុណ្ណោះ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​គាថាពន្ធ​នេះ​ថា​
ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 636852956285575877
ទៅកាន់ទំព័រ៖