ព្រះត្រៃបិដក ភាគ ៣៩
[៣១១] ស្ទឹងទាំងឡាយ ដែលពួកជនត្រូវការ គ្រប់តែស្ទឹង សឹងហូរតម្រង់ ទៅកាន់សាគរ ដែលជាទីដក់ទឹកដ៏ធំ ប្រមាណមិនបាន ជាស្រះធំ ជាទីស្ញប់ ស្ញែងខ្លាំងពន្លឹក ដែលជាកន្លែងកើតគំនរកែវទាំងឡាយ យ៉ាងណាមិញ។ ធារបុណ្យទាំងឡាយ តែងហូរទៅរកជនជាបណ្ឌិត អ្នកឲ្យបាយទឹក និងសំពត់ ឲ្យទីដេក ទីអង្គុយ និងគ្រឿងកម្រាល ដូចជាផ្លូវទឹកទាំងឡាយ ហូរទៅកាន់ សាគរ យ៉ាងនោះឯង។
[៣១២] ម្នាលភិក្ខុទាំងឡាយ ស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ជាបច្ច័យនៃសេចក្ដីសុខនេះ មាន ៤។ ស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ៤ តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធដ៏មានព្រះភាគ ដោយហេតុដូច្នេះឯង។ នេះស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ជាបច្ច័យនៃសេចក្ដីសុខ ទី ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក (ប្រកបដោយសេចក្ដី
ID: 636852956904551280
ទៅកាន់ទំព័រ៖