ព្រះត្រៃបិដក ភាគ ៣៩
ក្នុងព្រះសង្ឃ។ ប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ដែលប្រកបដោយធម៌ ទាំង ៤ នេះឯង តថាគតពោលថា អ្នកស្ដុកស្ដម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានយសធំ។
[៣១៧] ម្នាលភិក្ខុទាំងឡាយ អរិយសាវក ដែលប្រកបដោយធម៌ ៤ រមែងសម្រេចស្រោតៈ ជាអ្នកមានធម៌ មិនបានធ្លាក់ចុះ ទៀងតែនឹងត្រាស់ដឹង ទៅខាងមុខ។ ធម៌ ៤ តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតានិងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ ដោយហេតុដូច្នេះឯង។ ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ដែលប្រកបដោយធម៌ ទាំង ៤ នេះឯង រមែងសម្រេចស្រោតៈ មានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងត្រាស់ដឹងទៅខាងមុខ។
ID: 636852957621032260
ទៅកាន់ទំព័រ៖