ព្រះត្រៃបិដក ភាគ ៣៩
មានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងត្រាស់ដឹង ទៅខាងមុខ។ ធម៌ ៤ តើដូចម្ដេចខ្លះ។ ម្នាលភទ្ទិយៈ អរិយសាវក ក្នុងសាសនានេះ (ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះពុទ្ធ។ ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ ម្នាលភទ្ទិយៈ អរិយសាវក ដែលប្រកបដោយធម៌ ៤ នេះ រមែងសម្រេចស្រោតៈ មានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងត្រាស់ដឹងទៅខាងមុខ។
[៣២០] កបិលវត្ថុនិទាន។ (ត្រូវសំដែងការចូលគាល់ផងចុះ)។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់នឹងមហានាមសក្កៈ ដែលគង់ក្នុងទីដ៏សមគួរ យ៉ាងនេះថា ម្នាលមហានាម អរិយសាវក ប្រកបដោយធម៌ ៤ រមែងបានសម្រេចស្រោតៈ មានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងត្រាស់ដឹង ទៅខាងមុខ។ ធម៌ ៤ តើដូចម្ដេចខ្លះ។ ម្នាលមហានាម អរិយសាវកក្នុងសាសនានេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធដ៏មានព្រះភាគដោយហេតុដូច្នេះឯង។ ក្នុងព្រះធម៌។
ID: 636852958051206865
ទៅកាន់ទំព័រ៖