ព្រះត្រៃបិដក ភាគ ៣៩
ក្នុងព្រះសង្ឃ។ ប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ ម្នាលមហានាម អរិយសាវក ដែល ប្រកបដោយធម៌ ៤ នេះឯង រមែងបានសម្រេចស្រោតៈ មានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងបានត្រាស់ដឹងទៅខាងមុខ។
[៣២១] ម្នាលភិក្ខុទាំងឡាយ សោតាបត្តិយង្គនេះ មាន ៤។ សោតាបត្តិយង្គ ៤ តើដូចម្ដេច។ គឺការសេពគប់សប្បុរស ១ ការស្ដាប់ធម៌របស់សប្បុរស ១ ការធ្វើទុកក្នុងចិត្តដោយឧបាយ ១ សេចក្ដីប្រតិបត្តិធម៌ សមគួរដល់ធម៌ ១។ ម្នាលភិក្ខុទាំងឡាយ នេះឯងសោតាបត្តិយង្គ ៤។
ចប់ សគាថកបុញ្ញាភិសន្ទវគ្គ ទី ៥។
ឧទ្ទាននៃសគាថកបុញ្ញាភិសន្ទវគ្គនោះគឺ
សំដែងអំពីស្ទឹងគឺបុណ្យ ៣ សូត្រ អំពីសោតាបន្នបុគ្គល មានទ្រព្យច្រើន ២ សូត្រ ចំពោះភិក្ខុ ១ សូត្រ នន្ទិយសក្កៈ ១ សូត្រ ភទ្ទិយសក្កៈ ១ សូត្រ មហានាម ១ សូត្រ គំរប់ ១០ នឹងសោតាបត្តិយង្គ ។
ID: 636852958365954868
ទៅកាន់ទំព័រ៖