ព្រះត្រៃបិដក ភាគ ៣៩
[៤៤] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ប្រសិនបើភិក្ខុក្នុងសាសនានេះ ប៉ុនប៉ងថា អាត្មាអញ ព្រោះកន្លងបង់ នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង គប្បីចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អ្វីបន្តិចបន្តួចមិនមាន ដូច្នេះ អានាបានស្សតិសមាធិនេះឯង ភិក្ខុគួរយកចិត្តទុកដាក់ដោយប្រពៃចុះ។
[៤៥] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ប្រសិនបើភិក្ខុក្នុងសាសនានេះ ប៉ុនប៉ងថា អាត្មាអញ ព្រោះកន្លងបង់ នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង គប្បីចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន អានាបានស្សតិសមាធិនេះឯង ភិក្ខុគួរយកចិត្តទុកដាក់ដោយប្រពៃចុះ។
[៤៦] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ប្រសិនបើភិក្ខុក្នុងសាសនានេះ ប៉ុនប៉ងថា អាត្មាអញ ព្រោះកន្លងបង់ នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង គប្បីចូលកាន់សញ្ញាវេទយិតនិរោធ អានាបានស្សតិសមាធិនេះឯង ភិក្ខុគួរយកចិត្តទុកដាក់ ដោយប្រពៃចុះ។
[៤៧] ម្នាលភិក្ខុទាំងឡាយ កាលបើអានាបានស្សតិសមាធិ ដែលភិក្ខុចំរើនយ៉ាងនេះហើយ ធ្វើឲ្យច្រើន យ៉ាងនេះហើយ បើភិក្ខុនោះ សោយនូវវេទនាជាសុខ ដឹងច្បាស់ថា វេទនានោះ មិនទៀង ដឹងច្បាស់ថា មិនគួរប្រកាន់មាំ ដឹងច្បាស់ថា មិនគួរត្រេកអរ។ បើភិក្ខុនោះ សោយវេទនាជាទុក្ខ ដឹងច្បាស់ថា វេទនានោះ មិនទៀង ដឹងច្បាស់ថា មិនគួរ
ID: 636852900602220971
ទៅកាន់ទំព័រ៖