ព្រះត្រៃបិដក ភាគ ៣៩

សប្ប​ញ្ញ​វគ្គ​ ​ទី៦​


 [​៣២២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ដែល​ប្រកបដោយ​ធម៌​ ​៤​ ​រមែង​សម្រេច​ស្រោតៈ​ ​មានធម៌​មិនបាន​ធ្លាក់ចុះ​ ​ទៀងតែនឹង​បាន​ត្រាស់​ដឹង​ទៅខាងមុខ​។​ ​ធម៌​ ​៤​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ ​ក្នុង​ព្រះពុទ្ធ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អង្គ​នោះ​។​បេ​។​ ​ជា​សាស្ដា​នៃ​ ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ជា​ព្រះពុទ្ធ​មានជោគ​ ​ដោយហេតុ​ដូច្នេះ​ឯង​។​ ​ក្នុង​ព្រះធម៌​។​ ​ក្នុង​ព្រះសង្ឃ​។​ ​ប្រកបដោយ​អរិយ​កន្ត​សីល​ ​ជា​សីល​មិន​ដាច់​។​បេ​។​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សមាធិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ដែល​ប្រកបដោយ​ធម៌​ ​ទាំង​ ​៤​ ​នេះឯង​ ​រមែង​សម្រេច​ស្រោតៈ​ ​មានធម៌​មិនបាន​ធ្លាក់ចុះ​ ​ទៀងតែនឹង​បាន​ត្រាស់​ដឹង​ទៅខាងមុខ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​គាថាពន្ធ​នេះ​ថា​
ថយ | ទំព័រទី ២១០ | បន្ទាប់
ID: 636852958574346787
ទៅកាន់ទំព័រ៖