ព្រះត្រៃបិដក ភាគ ៣៩

​ម្នាល​អាវុសោ​ ​អាត្មា​បាន​ស្ដាប់ធម៌​ ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ទទួល​ចំពោះ​ព្រះ​ភក្ត្រ​ ​នូវ​ព្រះពុទ្ធដីកា​ដទៃទៀត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ដែល​ធ្វើឲ្យ​អស់​ត្រឹម​សញ្ញោជនៈ​ ​៣​ ​ជាស​ក​ទា​គាមី​ ​ព្រោះ​ធ្វើ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​ឲ្យ​ស្រាលស្ដើង​ ​នឹង​មកកាន់​លោក​នេះ​ម្ដងទៀត​ ​ហើយ​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​បាន​ ​ពួក​ភិក្ខុ​ទាំង​នុ៎ះ​ ​មាន​ប្រមាណ​តិច​ ​មានតែ​ពួក​ភិក្ខុ​ ​ដែល​សម្រេច​ស្រោតៈ​ ​ព្រោះ​អស់​សញ្ញោជនៈ​ ​៣​ ​មានធម៌​មិនបាន​ធ្លាក់ចុះ​ ​ទៀត​តែ​នឹង​បាន​ត្រាស់​ដឹង​ទៅខាងមុខ​ ​ពួក​ភិក្ខុ​នោះ​ឯង​ ​ទើប​មាន​ច្រើនជាង​។​ ​
 ​[​៣២៦​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ឥសិបតន​មិគទាយ​វន​ ​ទៀប​ក្រុង​ពារាណសី​។​ ​គ្រានោះ​ឯង​ ​ឧបាសក​ឈ្មោះ​ ​ធម្ម​ទិន្ន​ ​ព្រមដោយ​ពួក​ឧបាសក៥០០​ ​នាក់​ ​បាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ធម្ម​ទិន្ន​ឧបាសក​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទូន្មាន​ពួក​ខ្ញុំ​ព្រះអង្គ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ប្រៀនប្រដៅ​ពួក​ខ្ញុំ​ព្រះអង្គ​នូវ​ធម៌​ ​ដែល​ឲ្យបាន​ប្រយោជន៍​ ​និង​សេចក្ដីសុខ​ ​ដល់​យើងខ្ញុំ​ ​អស់កាលជាយូរអង្វែង​។​ ​
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 636852959376392661
ទៅកាន់ទំព័រ៖