ព្រះត្រៃបិដក ភាគ ៣៩

​ក្នុង​ព្រះធម៌​។​ ​ក្នុង​ព្រះសង្ឃ​។​ ​ប្រកបដោយ​អរិយ​កន្ត​សីល​ ​ជា​សីល​មិន​ដាច់​។​បេ​។​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សមាធិ​។​ ​ម្នាល​ធម្ម​ទិន្ន​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​សិក្សា​យ៉ាងនេះ​ចុះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សោតា​បត្តិ​យង្គ​ ​ទាំង​ ​៤​ ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ ​ធម៌​ទាំងនោះ​ ​មាន​ក្នុង​ពួក​យើងខ្ញុំ​ផង​ ​ពួក​យើងខ្ញុំ​នឹង​ឃើញច្បាស់​ ​ក្នុង​ធម៌​ទាំងនោះ​ផង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះថា​ ​ពួក​យើងខ្ញុំ​ ​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ ​ក្នុង​ព្រះពុទ្ធ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ​។​បេ​។​ ​ជា​សាស្ដា​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ជា​ព្រះពុទ្ធ​មានជោគ​ ​ដោយហេតុ​ដូច្នេះ​ឯង​។​ ​ក្នុង​ព្រះធម៌​។​ ​ក្នុង​ព្រះសង្ឃ​។​ ​ពួក​យើងខ្ញុំ​ ​ប្រកបដោយ​អរិយ​កន្ត​សីល​ ​ជា​សីល​មិន​ដាច់​។​បេ​។​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សមាធិ​។​ ​ម្នាល​ ​ធម្ម​ទិន្ន​ ​ជា​លាភ​របស់​ពួក​អ្នក​ហើយ​ ​ម្នាល​ធម្ម​ទិន្ន​ ​ពួក​អ្នក​ឈ្មោះថា​ ​បាន​ល្អ​ហើយ​ ​ម្នាល​ ​ធម្ម​ទិន្ន​ ​ព្រោះ​ពួក​អ្នក​បាន​ធ្វើឲ្យ​ច្បាស់​ ​នូវ​សោតាបត្តិផល​ហើយ​។​ ​
 [​៣២៨​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​និគ្រោធារាម​ ​ទៀប​ក្រុង​កបិល​ព័ស្តុ​ ​ក្នុង​ដែន​សក្កៈ​។​ ​ក៏​ក្នុង​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ច្រើន​រូប​ ​នាំគ្នា​ដេរ​ចីវរ​ថ្វាយព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដោយ​គិតថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មាន​ចីវរ​សម្រេច​ហើយ​ ​ព្រះអង្គ​នឹង​ស្ដេច​ទៅកាន់​ចារិក​ ​ដោយ​កាល​ប្រព្រឹត្ត​កន្លងទៅ​ ​នៃ​ខែ​ ​៣​។​ ​មហា​នាម​សក្កៈ​ ​បានឮ​ដំណឹង​ថា​ ​
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 636852959770635211
ទៅកាន់ទំព័រ៖