ព្រះត្រៃបិដក ភាគ ៣៩

​សូមអ្នក​ដ៏​មាន​អាយុ​ ​ធ្វើ​ចិត្ត​ឲ្យ​ផុត​ចាក​កាម​ ​ជា​របស់​មនុស្ស​ចេញ​ ​ហើយ​ចូ​រដម្កល់​ចិត្ត​ ​ក្នុង​ពួក​ទេវតា​ ​ស្ថាន​ចាតុម្មហារាជិក​ចុះ​។​ ​បើ​ឧបាសក​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ចិត្ត​របស់ខ្ញុំ​ ​ផុត​ស្រឡះ​ចាក​កាម​ជា​របស់​មនុស្ស​ហើយ​ ​ខ្ញុំ​បា​នដ​ម្កល់​ចិត្ត​ទុក​ ​ក្នុង​ពួក​ទេវតា​ជាន់​ចាតុម្មហារាជិក​ហើយ​។​ ​
​​ [​៣៣៣​]​ ​ត្រូវ​និយាយ​នឹង​ឧបាសក​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ពួក​តាវត្តិង្ស​ទេវតា​ ​រុងរឿង​ជាង​ ​ឧត្ដម​ជាង​ពួក​ចាតុម្មហារាជិក​ទេវតា​ ​សូមអ្នក​ដ៏​មាន​អាយុ​ ​ដកចិត្ត​អំពី​ពួក​ចាតុម្មហារាជិក​ទេវតា​ចេញ​ ​ហើយ​ដម្កល់​ចិត្ត​ ​ក្នុង​ពួក​តាវត្តិង្ស​ទេវតា​ចុះ​។​ ​បើ​ឧបាសក​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ចិត្ត​ខ្ញុំ​បាន​ដក​ផុត​ ​អំពី​ពួក​ចាតុម្មហារាជិក​ទេវតា​ហើយ​ ​ខ្ញុំ​បាន​ ​ដម្កល់​ចិត្ត​ ​ក្នុង​ពួក​តាវត្តិង្ស​ទេវតា​ហើយ​។​ ​ត្រូវ​និយាយ​នឹង​ឧបាសក​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ពួក​យាមទេវតា​ ​រុងរឿង​ជាង​ពួក​តាវត្តិង្ស​ទេវតា​។​ ​ពួក​តុសិត​ទេវតា​។​ ​ពួក​និម្មានរតី​ទេវតា​។​ ​ពួក​បរនិម្មិតវសវត្តី​ទេវតា​។​ ​
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 636852960625084082
ទៅកាន់ទំព័រ៖