ព្រះត្រៃបិដក ភាគ ៣៩

​ម្នាល​អាវុសោ​ ​ព្រហ្មលោក​ ​រុងរឿង​ជាង​ ​ឧត្ដម​ជាង​ ​ពួក​បរនិម្មិតវសវត្តី​ទេវតា​ ​សូមអ្នក​ដ៏​មាន​អាយុ​ ​ដកចិត្ត​អំពី​ពួក​បរនិម្មិតវសវត្តី​ទេវតា​ចេញ​ ​ហើយ​ដម្កល់​ចិត្ត​ ​ក្នុង​ព្រហ្មលោក​វិញ​។​ ​បើ​ឧបាសក​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ចិត្ត​ខ្ញុំ​បាន​ដកចេញ​ ​អំពី​ពួក​បរនិម្មិតវសវត្តី​ទេវតា​ហើយ​ ​បា​នដ​ម្កល់​ចិត្ត​ ​ក្នុង​ព្រហ្មលោក​ហើយ​។​ ​
 ​[​៣៣៤​]​ ​ត្រូវ​និយាយ​នឹង​ឧបាសក​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ទោះជា​ព្រហ្មលោក​ ​ក៏​នៅតែ​មិន​ទៀង​ ​មិន​ខ្ជាប់ខ្ជួន​ ​រាប់បញ្ចូល​ជា​សក្កា​យ​ ​សូមអ្នក​ដ៏​មាន​អាយុ​ ​ដកចិត្ត​អំពី​ព្រហ្មលោក​ចេញ​ ​ហើយ​ប្រមូល​ចិត្ត​ ​ទៅ​ក្នុង​ព្រះនិព្វាន​ ​ជាទី​រំលត់​នូវ​សក្ដា​យ​វិញ​។​ ​បើ​ឧបាសក​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ចិត្ត​ខ្ញុំ​ដក​ផុត​ ​អំពី​ព្រហ្មលោក​ហើយ​ ​ចិត្ត​ខ្ញុំ​ក៏បាន​ប្រមូល​ ​ទៅ​ក្នុង​ព្រះនិព្វាន​ ​ជាទី​រំ​លត់​សក្កា​យ​ហើយ​។​ ​ម្នាល​មហា​នាម​ ​ចិត្ត​ដែល​រួច​ស្រឡះ​ដោយ​អរហត្តផល​ ​វិមុត្តិ​របស់​ឧបាសក​ ​ដែល​មានចិត្ត​រួច​ស្រឡះ​ហើយ​ ​យ៉ាងនេះ​ ​តថាគត​មិន​ពោល​ថា​ ​មានការ​ធ្វើ​ផ្សេងគ្នា​ ​អំពី​ភិក្ខុ​ដែល​មានចិត្ត​រួច​ស្រឡះ​ហើយ​ ​អស់​ ​១០០​ ​ឆ្នាំ​ ​នោះ​តែ​បន្តិច​សោះ​ឡើយ​។​ ​
ថយ | ទំព័រទី ២២១ | បន្ទាប់
ID: 636852960821045291
ទៅកាន់ទំព័រ៖