ព្រះត្រៃបិដក ភាគ ៣៩
[៣៥៨] ម្នាលភិក្ខុទាំងឡាយ កុលបុត្តទាំងឡាយ ឯណានីមួយ ក្នុងកាលជាអតីត ចេញចាកផ្ទះ ចូលកាន់ផ្នួសដោយប្រពៃ បានត្រាស់ដឹង តាមសេចក្ដីពិតហើយ កុលបុត្តទាំងអស់នោះ បានត្រាស់ដឹង នូវអរិយសច្ច ទាំង ៤ ប្រការ តាមសេចក្ដីពិត។ ម្នាលភិក្ខុទាំងឡាយ ពួកកុលបុត្តឯណានីមួយ ក្នុងកាលជាអនាគត នឹងចេញចាកផ្ទះ ចូលកាន់ផ្នួសដោយប្រពៃ នឹងត្រាស់ដឹងតាមសេចក្ដីពិត ពួកកុលបុត្តទាំងអស់នោះ នឹងត្រាស់ដឹងនូវអរិយសច្ច ទាំង ៤ ប្រការ តាមសេចក្ដីពិត។ ម្នាលភិក្ខុទាំងឡាយ ពួកកុលបុត្ត ឯណានីមួយ ក្នុងកាលឥឡូវនេះ ចេញចាកផ្ទះ ចូលកាន់ផ្នួសដោយប្រពៃ រមែងត្រាស់ដឹងតាមសេចក្ដីពិត ពួកកុលបុត្តទាំងអស់នោះ រមែងត្រាស់ដឹង នូវអរិយសច្ច ទាំង ៤ ប្រការ តាមសេចក្ដីពិត។ អរិយសច្ចទាំង ៤ គឺអ្វីខ្លះ។ គឺទុក្ខអរិយសច្ច ១ ទុក្ខសមុទយអរិយសច្ច ១ ទុក្ខនិរោធអរិយសច្ច ១ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១។ ម្នាលភិក្ខុទាំងឡាយ ពួកកុលបុត្ត ឯណានីមួយ ក្នុងកាលជាអតីត បានចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយប្រពៃ បានត្រាស់ដឹងហើយ នឹងត្រាស់ដឹង រមែងត្រាស់ដឹង តាមសេចក្ដីពិត
ID: 636852965463010796
ទៅកាន់ទំព័រ៖