ព្រះត្រៃបិដក ភាគ ៣៩

​ពួក​កុលបុត្ត​ទាំងអស់​នោះ​ ​រមែង​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ ​ទាំង​ ​៤​ ​នេះឯង​ ​តាម​សេចក្ដីពិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​។​
 [​៣៥៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ឯណា​នីមួយ​ ​ក្នុង​កាល​ជា​អតីត​ ​ត្រាស់​ដឹង​តាម​សេចក្ដីពិត​ហើយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​បាន​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ ​ទាំង​ ​៤​ ​ប្រការ​ ​តាម​សេចក្ដីពិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯណាមួយ​ ​ក្នុង​កាល​ជា​អនាគត​ ​នឹង​ត្រាស់​ដឹង​តាម​សេចក្ដីពិត​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងអស់​នោះ​ ​នឹង​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ ​ទាំង​ ​៤​ ​ប្រការ​ ​តាម​សេចក្ដីពិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯណា​នីមួយ​ ​ក្នុង​កាល​ឥឡូវនេះ​ ​រមែង​ ​ត្រាស់​ដឹង​តាម​សេចក្ដីពិត​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងអស់​នោះ​ ​រមែង​ត្រាស់​ដឹង​នូវ​អរិយសច្ច​ ​ទាំង​ ​៤​ ​ប្រការ​ ​តាម​សេចក្ដីពិត​។​ ​អរិយសច្ច​ ​ទាំង​ ​៤​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ទុក្ខអរិយសច្ច​ ​១​។​បេ​។​ ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​ ​១​។​ ​
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 636852965677893087
ទៅកាន់ទំព័រ៖