ព្រះត្រៃបិដក ភាគ ៣៩

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ឯណា​នីមួយ​ ​ក្នុង​កាល​ជា​អតីត​ ​ត្រាស់​ដឹង​ហើយ​ ​នឹង​ត្រាស់​ដឹង​ ​រមែង​ត្រាស់​ដឹង​តាម​សេចក្ដីពិត​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងអស់​នោះ​ ​រមែង​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ ​ទាំង​ ​៤​ ​នេះឯង​ ​តាម​សេចក្ដីពិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​។​
 [​៣៦០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯណា​នីមួយ​ ​ក្នុង​កាល​ជា​អតីត​ ​បាន​ប្រកាស​នូវ​ការ​ត្រាស់​ដឹង​ ​តាម​សេចក្ដីពិត​ហើយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ទាំងអស់​នោះ​ ​បាន​ប្រកាស​នូវ​ការ​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ ​ទាំង​ ​៤​ ​ប្រការ​ ​តាម​សេចក្ដីពិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯណា​នីមួយ​ ​ក្នុង​កាល​ជា​អនាគត​ ​នឹង​ប្រកាស​នូវ​សេចក្តី​ត្រាស់​ដឹង​ ​តាម​សេចក្ដីពិត​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងអស់​នោះ​ ​នឹង​ប្រកាស​នូវ​ការ​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ ​ទាំង​ ​៤​ ​ប្រការ​ ​តាម​សេចក្ដីពិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯណា​នីមួយ​ ​ក្នុង​កាល​ឥឡូវនេះ​ ​ប្រកាស​នូវ​ការ​ត្រាស់​ដឹង​ ​តាម​សេចក្ដីពិត​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងអស់​នោះ​ ​រមែង​ប្រកាស​នូវ​ការ​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ ​ទាំង​ ​៤​ ​ប្រការ​ ​តាម​សេចក្ដីពិត​។​ ​អរិយសច្ច​ ​ទាំង​ ​៤​ ​គឺ​អ្វីខ្លះ​។​ ​
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 636852965889955216
ទៅកាន់ទំព័រ៖