ព្រះត្រៃបិដក ភាគ ៣៩

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អ្នក​ទាំងឡាយ​ ​ត្រិះរិះ​ ​គួរ​ត្រិះរិះ​ថា​ ​នេះ​ជា​ទុក្ខ​ ​គួរ​ត្រិះរិះ​ថា​ ​នេះ​ជាហេតុ​ ​ជាទី​កើតឡើង​នៃ​ទុក្ខ​ ​គួរ​ត្រិះរិះ​ថា​ ​នេះ​ជាទី​រំលត់ទុក្ខ​ ​គួរ​ត្រិះរិះ​ថា​ ​នេះ​ជា​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​វិតក្កៈ​ទាំង​នុ៎ះ​ ​ប្រកបដោយ​ប្រយោជន៍​ ​វិតក្កៈ​ទាំង​នុ៎ះ​ ​ជា​អាទិ​ព្រហ្មចរិយ​ធម៌​ ​វិតក្កៈ​ទាំង​នុ៎ះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​នឿយណាយ​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​ដើម្បី​រំលត់ទុក្ខ​ ​ដើម្បី​សេចក្ដី​ស្ងប់​រម្ងាប់​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​ត្រាស់​ដឹង​ ​ដើម្បី​និព្វាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នោះ​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​។​
 ​[​៣៦២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​កុំ​នឹក​ដោយចិត្ត​ជាអកុសល​ដ៏​លាមក​ថា​ ​លោក​ទៀង​ ​ដូច្នេះ​ក្ដី​ ​លោក​មិន​ទៀង​ ​ដូច្នេះ​ក្ដី​ ​លោកមា​នទី​បំផុត​ ​ដូច្នេះ​ក្ដី​ ​លោក​មិន​មាន​ទីបំផុត​ ​ដូច្នេះ​ក្ដី​ ​ជីវិត​នោះ​ ​ក៏​គឺ​សរីរៈ​នោះ​ ​ដូច្នេះ​ក្ដី​ ​ជីវិត​ដទៃ​ ​សរីរៈ​ដទៃ​ ​ដូច្នេះ​ក្ដី​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក្ដី​ ​
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 636852966296298457
ទៅកាន់ទំព័រ៖