ព្រះត្រៃបិដក ភាគ ៣៩

 ​[​៣៦៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​កុំ​ពោល​ពាក្យ​ប្រកាន់​ផ្សេងគ្នា​ថា​ ​លោក​មិន​ចេះ​ធម្មវិន័យ​នេះ​ទេ​ ​ខ្ញុំ​ទើប​ចេះ​ធម្មវិន័យ​នេះ​ ​លោក​នឹង​ចេះ​នូវ​ធម្មវិន័យ​នេះ​ដូចម្ដេច​បាន​ ​លោក​ជា​អ្នកប្រតិបត្តិ​ខុស​ ​ខ្ញុំ​ទើប​ជា​អ្នកប្រតិបត្តិ​ត្រូវ​ ​ពាក្យ​ដែលគេ​ត្រូវ​និយាយ​មុន​ ​លោក​ត្រឡប់ជា​និយាយ​ក្រោយ​វិញ​ ​ពាក្យ​ដែល​ត្រូវ​និយាយ​ក្រោយ​ ​លោក​ត្រឡប់ជា​និយាយ​មុន​វិញ​ ​ពាក្យ​របស់ខ្ញុំ​ ​ប្រកបដោយ​ប្រយោជន៍​ ​ពាក្យ​របស់​លោក​ ​មិន​ប្រកបដោយ​ប្រយោជន៍​ទេ​ ​ពាក្យផ្ទុយ​ ​លោក​ប្រព្រឹត្ត​មក​យូរហើយ​ ​សំដី​របស់​លោក​ ​ខ្ញុំ​បាន​លើកចោល​ហើយ​ ​លោក​ជា​មនុស្ស​ត្រូវ​ខ្ញុំ​សង្កត់សង្កិន​ហើយ​ ​ក្នុង​ការ​ដោះស្រាយ​ ​នូវ​សំដី​របស់​ជន​ដទៃ​ ​ឬ​បើ​លោក​អាច​ ​ចូរ​លោក​ដោះស្រាយ​ ​ឲ្យ​រួចខ្លួន​ចុះ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​ពាក្យ​នោះ​ ​មិន​ប្រកបដោយ​ប្រយោជន៍​ ​មិនមែន​ជា​អាទិ​ព្រហ្មចរិយ​ធម៌​ ​មិនមែន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្ដី​នឿយណាយ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​រំលត់ទុក្ខ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ស្ងប់​រម្ងាប់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ដឹង​ច្បាស់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ត្រាស់​ដឹង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​និព្វាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អ្នក​ទាំងឡាយ​ពោល​ ​គួរ​ពោល​ថា​ ​នេះ​ជា​ទុក្ខ​ ​គួរ​ពោល​ថា​ ​នេះ​ជាហេតុ​ ​ជាទី​កើតឡើង​នៃ​ទុក្ខ​ ​
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 636852966677950287
ទៅកាន់ទំព័រ៖