ព្រះត្រៃបិដក ភាគ ៣៩
គួរពោលថា នេះជាទីរំលត់ទុក្ខ គួរពោលថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាម។
[៣៦៤] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំពោលពាក្យតិរច្ឆានកថាច្រើនប្រការ។ តិរច្ឆានកថា គឺអ្វីខ្លះ។ គឺនិយាយអំពីស្ដេច និយាយអំពីចោរ និយាយអំពីមហាមាត្រ និយាយអំពីសេនា និយាយអំពីភ័យ និយាយអំពីចម្បាំង និយាយអំពីគ្រឿងស៊ី និយាយ អំពីគ្រឿងផឹក និយាយអំពីសំពត់ និយាយអំពីទីដេក និយាយអំពីកម្រងផ្កា និយាយអំពីគ្រឿងក្រអូប និយាយអំពីញាតិ និយាយអំពីយាន និយាយអំពីស្រុក និយាយអំពីនិគម និយាយអំពីនគរ និយាយអំពីជនបទ និយាយអំពីស្រី និយាយអំពីប្រុស និយាយអំពី ទាហានដ៏ក្លៀវក្លា និយាយអំពីច្រកផ្លូវ និយាយអំពីកំពង់ទឹក និយាយអំពីបុព្វប្រេតគឺញាតិ ដែលចែកស្ថានទៅហើយ និយាយអំពីពាក្យឥតប្រយោជន៍ផ្សេងៗ និយាយអំពី លោក និយាយអំពីការជីកសមុទ្រ និយាយអំពីសេចក្ដីចំរើន និងមិនចំរើន ដូច្នេះៗ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ការពោលនុ៎ះ មិនប្រកបដោយប្រយោជន៍ មិនមែនជាអាទិព្រហ្មចរិធម៌ មិនប្រព្រឹត្តទៅ ដើម្បីសេចក្ដីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីរំលត់ទុក្ខ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់ស្ងាត់
ID: 636852966899762973
ទៅកាន់ទំព័រ៖