ព្រះត្រៃបិដក ភាគ ៣៩
មិនប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ មិនប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីនិព្វាន។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយពោល គួរពោលថា នេះជាទុក្ខ គួរពោលថា នេះហេតុជាទីកើតឡើងនៃទុក្ខ គួរពោលថា នេះជាទីរំលត់ទុក្ខ គួរពោលថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ការពោលនុ៎ះ ប្រកបដោយប្រយោជន៍ ការពោលនុ៎ះ ជាអាទិព្រហ្មចរិធម៌ ការពោលនុ៎ះ ប្រព្រឹត្តទៅ ដើម្បីសេចក្ដីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ទុក្ខ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។
ចប់ សមាធិវគ្គ ទី១។
ID: 636852967116735384
ទៅកាន់ទំព័រ៖