ព្រះត្រៃបិដក ភាគ ៣៩

 ​[​៥០​]​ ​លំដាប់នោះ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​គិត​គ្នា​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​សំដែង​អសុភ​កថា​ ​ពោល​សរសើរគុណ​នៃ​អសុភ​ ​ពោល​សរសើរគុណ​ ​នៃ​ការ​ចំរើន​អសុភ​ ​ដោយ​បរិយាយ​ដ៏​ច្រើន​ ​លុះ​គិត​ដូច្នេះហើយ​ ​ក៏​នាំគ្នា​ប្រកប​សេចក្ដីព្យាយាម​ ​ក្នុង​ការ​ចំរើន​អសុភ​ជាច្រើន​បែប​ ​ច្រើន​វិធី​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​នឿយណាយ​ ​ធុញទ្រាន់​ ​ខ្ពើមឆ្អើម​ ​នឹង​រាងកាយ​នេះ​ ​នាំគ្នា​ស្វែងរក​គ្រឿង​សស្ត្រា​(​១​)​ ​ភិក្ខុ​ ​១០​ ​រូប​នាំ​គ្រឿង​សស្ត្រា​តែមួយ​ថ្ងៃ​ ​ក៏​មាន​ ​២០​ ​រូប​។​បេ​។​ ​ពួក​ភិក្ខុ​ ​៣០​ ​រូប​ ​នាំ​គ្រឿង​សស្ត្រា​មក​តែមួយ​ថ្ងៃ​ក៏​មាន​។​ ​
 [​៥១​]​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ចេញ​ចាក​ផល​សមាបត្តិ​ ​ដោយ​កាល​កន្លះ​ខែ​កន្លងទៅ​ ​ក៏​ហៅ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​មក​ថា​ ​ម្នាល​អានន្ទ​ ​ហេតុ​ដូចម្ដេច​ហ្ន៎​ ​បាន​ជាពួក​ភិក្ខុ​ ​ហាក់ដូចជា​ស្ដួចស្ដើង​ទៅ​។​ ​ទើប​ព្រះ​អានន្ទ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពិត​ដូចជា​ព្រះពុទ្ធដីកា​ណាស់​ ​ព្រោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​សំដែង​អសុភ​កថា​ ​ទ្រង់​ពោល​សរសើរ​អសុភ​ ​ទ្រង់​ពោល​សរសើរ​ការ​ចំរើន​នូវ​អសុភ​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ដោយ​បរិយាយ​ដ៏​ច្រើន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លុះ​ពួក​ភិក្ខុ​នោះ​ ​គិត​គ្នា​ថា​ ​
​(​១​)​ ​ភិក្ខុ​ទាំងនោះ​ ​មិនមែន​គ្រាន់តែ​ស្វែងរក​គ្រឿង​សស្រ្តា​ ​មក​តែប៉ុណ្ណោះ​ទេ​ ​ក៏បាន​ផ្តាច់​ជីវិត​ខ្លួន​ ​ដោយខ្លួនឯង​ក៏​មាន​ ​ចាន​ចូល​ទៅ​រក​សមណ​កុត្ត​កៈ​ ​ឈ្មោះ​ ​មិគ​ល​ណ្ឌិ​ក​ ​ឲ្យ​ផ្តាច់​ជីវិត​ខ្លួន​ ​ក៏​មាន​ ​(​ដូច​មាន​សេចក្តី​ដំណាល​ ​ក្នុង​វិន័យបិដក​ ​ភាគ​ទី១​ ​ទំព័រ២២៣​)​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 636852901501562410
ទៅកាន់ទំព័រ៖