ព្រះត្រៃបិដក ភាគ ៣៩

​តណ្ហា​ ​គឺ​អ្វីខ្លះ​។​ ​គឺ​កាមតណ្ហា​ ​១​ ​ភវតណ្ហា​ ​១​ ​វិភវ​តណ្ហា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដី​រលត់​នៃ​ទុក្ខ​នេះ​ ​ហៅថា​ ​អរិយសច្ច​។​ ​គឺ​សភាវៈ​នឿយណាយ​ ​និង​ការ​រលត់​ ​ដោយ​មិន​មាន​សេសសល់​ ​ជាស​ភាវៈ​លះបង់​ ​គ្រវែងចោល​ ​ជម្រុះ​ចោល​ ​មិន​មាន​អាល័យ​ ​ចំពោះ​តណ្ហា​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​នេះ​ ​ហៅថា​ ​អរិយសច្ច​។​ ​គឺ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ប្រការ​នេះឯង​។​ ​អរិយមគ្គ​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សេចក្ដីយល់​ត្រូវ​ ​១​។​បេ​។​ ​ការ​ដំ​កល់​ចិត្ត​ត្រូវ​ ​១​។​ ​
 [​៣៦៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​កើតឡើង​ហើយ​ ​ញាណ​កើតឡើង​ហើយ​ ​បញ្ញា​កើតឡើង​ហើយ​ ​វិជ្ជា​កើតឡើង​ហើយ​ ​ពន្លឺ​កើតឡើង​ហើយ​ ​ដល់​តថាគត​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​តថាគត​ ​មិនដែល​បានឮ​ ​ក្នុង​កាលមុន​ថា​ ​ទុក្ខ​នេះ​ ​ហៅថា​ ​អរិយសច្ច​ ​ដូច្នេះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពន្លឺ​កើតឡើង​ហើយ​ ​ដល់​តថាគត​ថា​ ​ទុក្ខ​នោះ​ ​ហៅថា​ ​អរិយសច្ច​ ​ដែល​តថាគត​ ​គប្បី​កំណត់​ដឹង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​កើតឡើង​ហើយ​ ​ញាណ​កើតឡើង​ហើយ​ ​បញ្ញា​កើតឡើង​ហើយ​ ​វិជ្ជា​កើតឡើង​ហើយ​ ​ពន្លឺ​កើតឡើង​ហើយ​ ​ដល់​តថាគត​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​តថាគត​ ​មិនដែល​បានឮ​ ​ក្នុង​កាលមុន​ថា​ ​ទុក្ខ​នេះ​ហៅថា​ ​អរិយសច្ច​ ​ដែល​តថាគត​ ​បាន​កំណត់​ដឹង​ហើយ​។​ ​
ថយ | ទំព័រទី ២៤១ | បន្ទាប់
ID: 636852968031517706
ទៅកាន់ទំព័រ៖