ព្រះត្រៃបិដក ភាគ ៣៩
[៣៦៨] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ ប្រាជ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនដែលបានឮ ក្នុងកាលមុនថា ហេតុជាទីកើតឡើង នៃទុក្ខនេះ ហៅថា អរិយសច្ច ដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ពន្លឺកើតឡើងហើយ ដល់តថាគតថា តណ្ហាជាហេតុឲ្យកើតទុក្ខនោះ ឈ្មោះថា អរិយសច្ច ដែលតថាគត គប្បីលះបង់ចោល។បេ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ ប្រាជ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនដែលបានឮ ក្នុងកាលមុនថា តណ្ហា ជាហេតុឲ្យកើតទុក្ខនោះ ឈ្មោះថា អរិយសច្ច ដែលតថាគត លះចោលហើយ។
[៣៦៩] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើង ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនដែលបានឮមក ក្នុងកាលមុនថា សេចក្ដីរលត់ទុក្ខនេះ ហៅថា អរិយសច្ច ដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ
ID: 636852968271771448
ទៅកាន់ទំព័រ៖