ព្រះត្រៃបិដក ភាគ ៣៩

​ពួក​ទេវតា​ ​ក្នុង​ឋាន​យាមៈ​។​ ​ទេវតា​នៅក្នុង​ឋាន​តុសិត​។​ ​ពួក​ទេវតា​ ​នៅក្នុង​ឋាន​និម្មានរតី​។​ ​ពួក​ទេវតា​ ​នៅក្នុង​ឋាន​បរិ​និម្មិត​វសវត្តី​។​ ​ទេវតា​ទាំងឡាយ​ ​ដែល​រាប់​ក្នុង​ពពួក​ព្រហ្ម​ ​ក៏​បន្លឺ​នូវ​សូរសព្ទ​ថា​ ​ព្រះ​ធម្មចក្ក​នុ៎ះ​ ​មិន​មាន​ចក្ក​ដទៃ​ក្រៃលែង​ជាង​ ​ទោះបី​សមណៈ​ក្ដី​ ​ព្រាហ្មណ៍​ក្ដី​ ​ទេវតា​ក្ដី​ ​មារ​ក្ដី​ ​ព្រហ្ម​ក្ដី​ ​ជន​ឯណា​នីមួយ​ក្ដី​ ​ក្នុង​លោក​ ​មិន​អាច​នឹង​ឲ្យ​ប្រព្រឹត្តទៅ​បាន​ឡើយ​ ​(​ឥឡូវ​)​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ឲ្យ​ប្រព្រឹត្តទៅ​បាន​ហើយ​ ​ក្នុង​ឥសិបតន​មិគទាយ​វន​ ​ជិត​ក្រុង​ពារាណសី​។​
 ​[​៣៧៣​]​ ​សំឡេង​ ​(​កងរំពង​)​ ​ក៏​លាន់ឮ​ឡើង​ ​ទៅ​ដរាបដល់​ព្រហ្មលោក​ ​ក្នុង​ខណៈ​ ​មួយរំពេច​នោះ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​លោកធាតុ​ ​ទាំង​ ​១​ ​ហ្មឺន​នេះ​ ​ក៏​កក្រើករំពើក​ញាប់ញ័រ​។​ ​ទាំង​ពន្លឺ​ភ្លឺ​ធំ​ទូលាយ​ ​ប្រមាណ​មិនបាន​ ​កន្លង​លើស​អានុភាព​ ​របស់​ទេវតា​ទាំងឡាយ​ ​ក៏​កើត​ប្រាកដ​ឡើង​ក្នុង​លោក​។​ ​
 ​[​៣៧៤​]​ ​លំដាប់នោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្លឺ​នូវ​ឧទានវាចា​ថា​ ​អើហ្ន៎​ ​កោ​ណ្ឌញ្ញ​ ​បាន​ត្រាស់​ដឹង​ពិតហើយ​ ​អើហ្ន៎​ ​កោ​ណ្ឌញ្ញ​ ​បាន​ត្រាស់​ដឹង​ពិតហើយ​។​ ​ព្រោះហេតុនោះ​ ​ពាក្យ​ថា​ ​អញ្ញា​កោណ្ឌញ្ញៈ​នេះ​ ​ក៏បាន​ជាប់​ជា​នាម​ ​របស់​ព្រះ​កោ​ណ្ឌញ្ញ​ភិក្ខុ​ដ៏​មាន​អាយុ​ ​ដោយ​ប្រការ​ដូច្នេះ​។​
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 636852969051436042
ទៅកាន់ទំព័រ៖