ព្រះត្រៃបិដក ភាគ ៣៩

 ​[​៣៧៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​កើតឡើង​ហើយ​ ​ញាណ​កើតឡើង​ហើយ​ ​បញ្ញា​កើតឡើង​ហើយ​ ​វិជ្ជា​កើតឡើង​ហើយ​ ​ពន្លឺ​កើតឡើង​ហើយ​ ​ដល់​ព្រះ​តថាគត​ ​ទាំងឡាយ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​មិនធ្លាប់​បានឮ​មក​ ​ក្នុង​កាលមុន​ថា​ ​សេចក្ដីទុក្ខ​នេះ​ ​ហៅថា​ ​អរិយសច្ច​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពន្លឺ​កើតឡើង​ហើយ​ ​ដល់​ព្រះ​តថាគត​ទាំងឡាយ​ថា​ ​សេចក្ដីទុក្ខ​នោះ​ ​ហៅថា​ ​អរិយសច្ច​ ​បុគ្គល​គួរ​កំណត់​ដឹង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​កើតឡើង​ហើយ​ ​ញាណ​កើតឡើង​ហើយ​ ​បញ្ញា​កើតឡើង​ហើយ​ ​វិជ្ជា​កើតឡើង​ហើយ​ ​ពន្លឺ​កើតឡើង​ហើយ​ ​ដល់​ព្រះ​តថាគត​ទាំងឡាយ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​មិនធ្លាប់​បានឮ​មក​ ​ក្នុង​កាលមុន​ថា​ ​សេចក្ដីទុក្ខ​នោះ​ ​ហៅថា​ ​អរិយសច្ច​ ​ដែល​តថាគត​ ​បាន​កំណត់​ដឹង​ហើយ​។​ ​
 ​[​៣៧៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​កើតឡើង​ហើយ​ ​ញាណ​កើតឡើង​ហើយ​ ​បញ្ញា​កើតឡើង​ហើយ​ ​វិជ្ជា​កើតឡើង​ហើយ​ ​ពន្លឺ​កើតឡើង​ហើយ​ ​ដល់​ព្រះ​តថាគត​ ​ទាំងឡាយ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​មិនធ្លាប់​បានឮ​មក​ ​ក្នុង​កាលមុន​ថា​ ​ហេតុ​ជាទី​កើតឡើង​នៃ​ទុក្ខ​នេះ​ ​ហៅថា​ ​អរិយសច្ច​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពន្លឺ​កើតឡើង​ហើយ​ ​ដល់​តថាគត​ទាំងឡាយ​ថា​ ​ហេតុ​ជាទី​កើតឡើង​ ​នៃ​ទុក្ខ​នោះ​ ​ហៅថា​ ​អរិយសច្ច​ ​ដែល​តថាគត​គប្បី​
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 636852969309230787
ទៅកាន់ទំព័រ៖