ព្រះត្រៃបិដក ភាគ ៣៩
លះបង់។បេ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់ព្រះតថាគតទាំងឡាយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់បានឮមក ក្នុងកាលមុនថា ហេតុជាទីកើតឡើង នៃទុក្ខនោះ ហៅថា អរិយសច្ច ដែលតថាគត លះបង់ចោលហើយ។
[៣៧៧] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់ព្រះតថាគតទាំងឡាយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮមក ក្នុងកាលមុនថា សេចក្ដីរលត់ទុក្ខនេះ ហៅថា អរិយសច្ច ។ ម្នាលភិក្ខុទាំងឡាយ ពន្លឺកើតឡើងហើយ ដល់ព្រះតថាគតទាំងឡាយ ក្នុងកាលមុនថា សេចក្ដីរលត់ទុក្ខនោះ ហៅថា អរិយសច្ច ដែលតថាគតគប្បីធ្វើឲ្យ ជាក់ច្បាស់។បេ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់ព្រះតថាគត ទាំងឡាយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់បានឮមក ក្នុងកាលមុនថា សេចក្ដីទុក្ខនោះ ហៅថា អរិយសច្ច ដែលតថាគត ធ្វើឲ្យជាក់ច្បាស់ហើយ។
ID: 636852969508792201
ទៅកាន់ទំព័រ៖