ព្រះត្រៃបិដក ភាគ ៣៩
[៣៧៨] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់ព្រះតថាគត ទាំងឡាយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់បានឮមក ក្នុងកាលមុនថា បដិបទា ជា ដំណើរទៅកាន់ទីរំលត់ទុក្ខនេះ ហៅថា អរិយសច្ច ។ ម្នាលភិក្ខុទាំងឡាយ ពន្លឺកើតឡើងហើយ ដល់ព្រះតថាគតទាំងឡាយថា បដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខនោះ ហៅថា អរិយសច្ច ដែលតថាគតគប្បីចំរើន។បេ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់ព្រះតថាគតទាំងឡាយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់បានឮមក ក្នុងកាលមុនថា បដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខនោះ ហៅថា អរិយសច្ច ដែលតថាគតចំរើនហើយ។
[៣៧៩] ម្នាលភិក្ខុទាំងឡាយ អរិយសច្ច ៤ នេះ។ អរិយសច្ច ៤ តើអ្វីខ្លះ។ គឺទុក្ខអរិយសច្ច ១ ទុក្ខសមុទយអរិយសច្ច ១ ទុក្ខនិរោធអរិយសច្ច ១ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១។
ID: 636852969707973594
ទៅកាន់ទំព័រ៖