ព្រះត្រៃបិដក ភាគ ៣៩

 ​[​៣៨៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​ ​តើ​ដូចម្ដេច​។​ ​គឺ​អរិយមគ្គ​ ​ដែល​ប្រកបដោយ​អង្គ​ ​ទាំង​ ​៨​ ​ប្រការ​នេះឯង​។​ ​អរិយមគ្គ​ ​៨​ ​ប្រការ​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សេចក្ដីយល់​ត្រូវ​ ​១​។​បេ​។​ ​ការ​ដំ​កល់​ចិត្តនឹង​ត្រូវ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​។​ ​
 ​[​៣៨៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសច្ច​ ​មាន​ ​៤​ ​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​។​ ​
 [​៣៨៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសច្ច​ ​មាន​ ​៤​ ​នេះ​។​ ​អរិយសច្ច​ ​៤​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ទុក្ខអរិយសច្ច​ ​១​ ​ទុក្ខសមុទយ​អរិយសច្ច​ ​១​ ​ទុក្ខនិរោធ​អរិយសច្ច​ ​១​ ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​ ​១​។​ ​
 ​[​៣៨៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ទុក្ខអរិយសច្ច​ ​តើ​ដូចម្ដេច​។​ ​ពាក្យ​ថា​ ​អាយតនៈ​ខាងក្នុង​ ​៦​ ​គួរ​ពោល​ថា​ ​ជា​ឈ្មោះ​របស់​ទុក្ខអរិយសច្ច​នោះ​។​ ​អាយតនៈ​ ​៦​ ​គឺ​អ្វីខ្លះ​។​ ​អាយតនៈ​ ​គឺ​ចក្ខុ​ ​១​។​បេ​។​ ​អាយតនៈ​ ​គឺ​ចិត្ត​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ទុក្ខអរិយសច្ច​។​ ​
ថយ | ទំព័រទី ២៥១ | បន្ទាប់
ID: 636852974244363061
ទៅកាន់ទំព័រ៖