ព្រះត្រៃបិដក ភាគ ៣៩

 ​[​៣៨៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ទុក្ខសមុទយ​អរិយសច្ច​ ​តើ​ដូចម្ដេច​។​ ​គឺ​តណ្ហា​ណា​ ​ដែល​នាំ​សត្វ​ ​ឲ្យ​កើត​ក្នុង​ភព​ថ្មីទៀត​ ​ប្រកបដោយ​សេចក្ដីរីករាយ​ ​និង​តម្រេក​ ​នាំ​សត្វ​ឲ្យ​ត្រេកត្រអាល​ ​ចំពោះ​ភព​នោះ​ ​ៗ​។​ ​តណ្ហា​នោះ​ ​អ្វីខ្លះ​។​ ​គឺ​កាមតណ្ហា​ ​១​ ​ភវតណ្ហា​ ​១​ ​វិភវ​តណ្ហា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ទុក្ខសមុទយ​អរិយសច្ច​។​ ​
 ​[​៣៨៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ទុក្ខនិរោធ​អរិយសច្ច​ ​តើ​ដូចម្ដេច​។​ ​គឺ​សភាវៈ​ ​ដែល​ប្រាសចាក​តម្រេក​ ​និង​ការ​រលត់​ ​មិន​មាន​សេសសល់​ ​ជម្រុះ​ចោល​ ​គ្រវែងចោល​ ​រួច​ស្រឡះ​ ​មិន​មាន​អាល័យ​ ​ចំពោះ​តណ្ហា​នោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ទុក្ខនិរោធ​អរិយសច្ច​។​ ​
 ​[​៣៨៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​ ​តើ​ដូចម្ដេច​។​ ​គឺ​អរិយមគ្គ​ ​ដែល​ប្រកបដោយ​អង្គ​ ​៨​ ​នេះឯង​។​ ​អរិយមគ្គ​ ​ទាំង​ ​៨​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សេចក្ដីយល់​ត្រូវ​ ​១​។​បេ​។​ ​ការ​ដំ​កល់​ចិត្តនឹង​ត្រូវ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​។​
 [​៣៩០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសច្ច​ ​មាន​ ​៤​ ​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​។​
ថយ | ទំព័រទី ២៥២ | បន្ទាប់
ID: 636852974537539829
ទៅកាន់ទំព័រ៖