ព្រះត្រៃបិដក ភាគ ៣៩

 ​[​៣៩១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចំា​ទុក​នូវ​អរិយសច្ច​ ​៤​ ​ដែល​តថាគត​សំដែង​ហើយ​ ​បាន​ដែរ​ឬ​។​ ​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​ ​១រូប​ ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ចាំ​នូវ​អរិយសច្ច​ ​៤​ ​ដែល​ព្រះមានព្រះភាគ​ត្រាស់​ហើយ​។​ ​ម្នាល​ភិក្ខុ​ ​ចុះ​អ្នកចាំ​អរិយសច្ច​ ​៤ដែល​តថាគត​សំដែង​ហើយ​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ភិក្ខុ​នោះ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ចាំ​នូវ​ទុក្ខ​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ហើយ​ ​ថា​ជា​អរិយសច្ច​ ​ទី១​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ចាំ​នូវ​ហេតុ​ ​ជាទី​កើតឡើង​នៃ​ទុក្ខ​ ​ដែល​ព្រះ​មានជោគ​ត្រាស់​ហើយ​ ​ថា​ជា​អរិយសច្ច​ ​ទី២​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ចាំ​នូវ​សេចក្ដី​រលត់ទុក្ខ​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ថា​ជា​អរិយសច្ច​ ​ទី៣​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ចាំ​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្ដី​រំលត់ទុក្ខ​ ​ដែល​ព្រះមានព្រះភាគ​ត្រាស់​ហើយ​ ​ថា​ជា​អរិយសច្ច​ ​ទី៤​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ចាំទុក​នូវ​អរិយសច្ច​ ​៤​ ​ដែល​ព្រះមានព្រះភាគ​ត្រាស់​ហើយ​ ​យ៉ាងនេះ​។​
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 636852974723340457
ទៅកាន់ទំព័រ៖