ព្រះត្រៃបិដក ភាគ ៣៩

 ​[​៣៩៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចាំទុក​នូវ​អរិយសច្ច​ ​៤​ ​ដែល​តថាគត​សំដែង​ហើយ​ ​បាន​ដែរ​ឬ​។​ ​កាលបើ​ព្រះ​មានជោគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​ ​១​ ​រូប​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ចាំ​នូវ​អរិយសច្ច​ ​៤​ ​ដែល​ព្រះ​មាន​បុញ្ញរាសី​ត្រាស់​ហើយ​។​ ​ម្នាល​ភិក្ខុ​ ​ចុះ​អ្នកចាំ​ ​នូវ​អរិយសច្ច​ ​៤​ ​ដែល​ ​តថាគត​សំដែង​ហើយ​ ​តើ​ដូចម្ដេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ចាំ​នូវ​ទុក្ខ​ ​ហ្នឹងឯង​ ​ដែល​ព្រះមានព្រះភាគ​ត្រាស់​ហើយ​ ​ថា​ជា​អរិយសច្ច​ ​ទី១​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទោះបី​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯណា​នីមួយ​ ​និយាយ​យ៉ាងនេះ​ថា​ ​សេចក្ដីទុក្ខ​ឯណា​ ​ដែល​ព្រះសមណគោតម​ត្រាស់​ហើយ​ ​សេចក្ដីទុក្ខ​នុ៎ះ​ ​មិនមែន​ជា​អរិយសច្ច​ ​ទី១​ ​ទេ​ ​ខ្ញុំ​ព្រះអង្គ​ ​បដិសេធ​នូវ​សេចក្តី​ទុក្ខ​ ​ដែល​ចាត់ជា​អរិយសច្ច​ ​ទី១​ ​នុ៎ះ​ចោលចេញ​ ​ហើយ​បញ្ញត្ត​សេចក្ដីទុក្ខ​ឯទៀត​ ​ថា​ជា​អរិយសច្ច​ ​ទី១​ ​វិញ​ដូច្នេះ​ ​ហេតុ​នោះ​ ​មិន​មាន​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ចាំ​នូវ​ហេតុ​ជាទី​កើតឡើង​ ​នៃ​ទុក្ខ​ហ្នឹងឯង​ ​ដែល​ព្រះមានព្រះភាគ​។​បេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ចាំ​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​ហ្នឹងឯង​ ​ដែល​ព្រះមានព្រះភាគ​ត្រាស់​ហើយ​ ​ថា​ជា​អរិយសច្ច​ ​ទី៤​ ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទោះបី​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯណា​នីមួយ​ ​គប្បី​និយាយ​ ​យ៉ាងនេះ​ថា​
ថយ | ទំព័រទី ២៥៥ | បន្ទាប់
ID: 636852975074020514
ទៅកាន់ទំព័រ៖