ព្រះត្រៃបិដក ភាគ ៣៩

បដិបទា​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​ឯណា​ ​ដែល​ព្រះសមណគោតម​ ​សំដែង​ហើយ​ ​បដិបទា​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​នុ៎ះ​ ​មិនមែន​ជា​អរិយសច្ច​ ​ទី៤​ ​ទេ​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​បដិសេធ​ ​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​ ​ដែល​ចាត់ជា​អរិយសច្ច​ ​ទី៤​ ​នោះ​ចោល​ ​ហើយ​បញ្ញត្ត​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​ដទៃ​ ​ថា​ជា​អរិយសច្ច​ ​ទី៤​ ​វិញ​ ​ហេតុ​នុ៎ះ​ ​មិន​ ​មាន​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ចាំ​នូវ​អរិយសច្ច​ ​៤​ ​ដែល​ព្រះមានព្រះភាគ​ត្រាស់​ហើយ​ ​យ៉ាងនេះ​។​ ​
 [​៣៩៤​]​ ​ម្នាល​ភិក្ខុ​ ​ប្រពៃ​ណាស់​ហើយ​ ​ប្រពៃ​ណាស់​ហើយ​ ​ម្នាល​ភិក្ខុ​ ​អ្នកចាំ​នូវ​អរិយសច្ច​ ​៤​ ​ដែល​តថាគត​សំដែង​ហើយ​ ​ប្រពៃ​ណាស់​ហើយ​។​ ​ម្នាល​ភិក្ខុ​ ​ទុក្ខ​នោះ​ឯង​ ​តថាគត​សំដែង​ហើយ​ថា​ ​ជា​អរិយសច្ច​ ​ទី១​ ​ចូរ​អ្នកចាំ​នូវ​អរិយសច្ច​ ​ទី១​ ​នោះ​ ​ដូច្នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ ​ទោះបី​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯណា​នីមួយ​ ​គប្បី​ពោល​ ​យ៉ាងនេះ​ថា​ ​សេចក្ដីទុក្ខ​ណា​ ​ដែល​ព្រះសមណគោតម​ត្រាស់​ហើយ​ ​សេចក្ដីទុក្ខ​នុ៎ះ​ ​មិនមែន​ជា​អរិយសច្ច​ ​ទី១​ ​ទេ​ ​តថាគត​ ​នឹង​បដិសេធ​ ​នូវ​សេចក្ដីទុក្ខ​ ​ដែល​ចាត់ជា​អរិយសច្ច​ ​ទី១​ ​នោះ​ ​ហើយ​បញ្ញត្ត​សេចក្ដីទុក្ខ​ដទៃ​ ​ថា​ជា​អរិយសច្ច​ ​ទី១​ ​ដូច្នេះ​វិញ​ ​ហេតុ​នុ៎ះ​ ​មិន​មាន​ឡើយ​។​ ​
ថយ | ទំព័រទី ២៥៦ | បន្ទាប់
ID: 636852975267841600
ទៅកាន់ទំព័រ៖