ព្រះត្រៃបិដក ភាគ ៣៩

​ម្នាល​ភិក្ខុ​ ​ហេតុ​ជាទី​កើតឡើង​ ​នៃ​ទុក្ខ​។​បេ​។​ ​ម្នាល​ភិក្ខុ​ ​សេចក្ដី​រលត់ទុក្ខ​។​បេ​។​ ​ម្នាល​ភិក្ខុ​ ​បដិបទា​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​ ​ដែល​តថាគត​សំដែង​ហើយ​ ​ថា​ជា​អរិយសច្ច​ ​ទី៤​ ​ចូរ​អ្នកចាំ​ទុក្ខ​ ​នូវ​អរិយសច្ច​ ​ទី៤​ ​នុ៎ះ​ ​ដូច្នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ ​បើ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯណា​នីមួយ​ ​គប្បី​ពោល​ ​យ៉ាងនេះ​ថា​ ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​ឯណា​ ​ដែល​ព្រះសមណគោតម​ត្រាស់​ហើយ​ ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​នុ៎ះ​ ​មិនមែន​ជា​អរិយសច្ច​ ​ទី៤​ ​ទេ​ ​តថាគត​ ​នឹង​បដិសេធ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​ ​ដែល​ចាត់ជា​អរិយសច្ច​ ​ទី៤​ ​នុ៎ះ​ចោល​ហើយ​ ​បញ្ញត្ត​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​ដទៃ​ ​ថា​ជា​អរិយសច្ច​ ​ទី៤​ ​វិញ​ ​ហេតុ​នុ៎ះ​ ​មិន​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ ​ចូរ​អ្នកចាំ​ទុក​ ​នូវ​អរិយសច្ច​ ​៤​ ​ដែល​តថាគត​សំដែង​ហើយ​ ​យ៉ាងនេះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​។​ ​
 [​៣៩៥​]​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដែល​ហៅថា​ ​អវិជ្ជា​ ​អវិជ្ជា​ ​ដូច្នេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អវិជ្ជា​ ​តើ​ដូចម្ដេច​ ​មួយទៀត​ ​បុគ្គល​ដែល​លុះ​ក្នុង​អវិជ្ជា​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ ​ការ​មិនដឹង​ទុក្ខ​ ​
ថយ | ទំព័រទី ២៥៧ | បន្ទាប់
ID: 636852975476173516
ទៅកាន់ទំព័រ៖