ព្រះត្រៃបិដក ភាគ ៣៩

​មិនដឹង​ហេតុ​ជាទី​កើតឡើង​នៃ​ទុក្ខ​ ​មិនដឹង​ទី​រំលត់ទុក្ខ​ ​មិនដឹង​បដិបទា​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​ឯណា​។​ ​ម្នាល​ភិក្ខុ​ ​នេះ​ហៅថា​ ​អវិជ្ជា​ ​មួយវិញទៀត​ ​បុគ្គល​ដែល​លុះ​ក្នុង​អវិជ្ជា​ ​រមែង​មាន​ ​ដោយហេតុ​ប៉ុណ្ណោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​។​ ​
 [​៣៩៦​]​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដែល​ហៅថា​ ​វិជ្ជា​ ​ដូច្នេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វិជ្ជា​ ​តើ​ដូចម្ដេច​ ​មួយទៀត​ ​បុគ្គល​ដែល​ប្រកបដោយ​វិជ្ជា​ ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ ​ការ​ដឹង​ទុក្ខ​ ​ការ​ដឹង​ហេតុ​ ​ជាទី​កើតឡើង​នៃ​ទុក្ខ​ ​ការ​ដឹង​ទី​រំលត់ទុក្ខ​ ​ការ​ដឹង​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​ឯណា​។​ ​ម្នាល​ភិក្ខុ​ ​នេះ​ហៅថា​ ​វិជ្ជា​ ​មួយវិញទៀត​ ​បុគ្គល​ ​ដែល​ប្រកបដោយ​វិជ្ជា​ ​ក៏​រមែង​មាន​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​បដិបទា​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​។​ ​
ថយ | ទំព័រទី ២៥៨ | បន្ទាប់
ID: 636852975659373995
ទៅកាន់ទំព័រ៖