ព្រះត្រៃបិដក ភាគ ៣៩

​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដោយ​ពាក្យ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុសង្ឃ​ប្រជុំ​គ្នា​សេ្រច​ហើយ​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​សំគាល់​ការគួរ​ ​ក្នុង​កាល​ឥឡូវនេះ​។​
 ​[​៥៣​]​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ស្ដេច​ចូល​ទៅកាន់​ឧបដ្ឋានសាលា​ ​លុះ​ចូល​ទៅដល់​ហើយ​ ​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​។​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់​ហើយ​ ​ទើប​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អា​នា​បាន​ស្ស​តិ​សមាធិ​នេះឯង​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​ជា​ធម៌​ល្អិត​ផង​ ​ជា​ធម៌​ឧត្ដម​ផង​ ​ជា​ធម៌​មិន​ច្រឡូកច្រឡំ​ដោយ​ ​(​តណ្ហា​ ​និង​ឧបាទាន​)​ ​ផង​ ​ជា​ធម៌​ជា​គ្រឿង​នៅ​ ​នាំមក​នូវ​សេចក្ដីសុខ​ផង​ ​តែង​ញ៉ាំង​អកុសលធម៌​ទាំងឡាយ​ ​ដ៏​លាមក​ ​ដែល​កើតឡើង​ហើយ​ ​ៗ​ ​ឲ្យ​សាបសូន្យ​ទៅ​ ​ឲ្យ​ស្ងប់​រម្ងាប់​ ​ដោយហេតុ​ដ៏​សមគួរ​ផង​។​ ​
 ​[​៥៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​កំទេច​ធូលី​ ​ដែល​ខ្យល់បក់​កួច​ឡើង​ក្នុង​ខែ​ជា​ខាងចុង​នៃ​គិម្ហរដូវ​ ​(​ខែ​អាសាឡ្ហ​)​ ​មហា​អកាលមេឃ​ ​(​ភ្លៀង​ធំ​ ​បង្អុរ​ចុះ​ខុសកាល​វេលា​)​ ​តែង​ញ៉ាំង​កំទេច​ធូលី​នោះ​ ​ឲ្យ​អន្ដរធាន​ ​ឲ្យ​ស្ងប់​ទៅ​បាន​ ​ដោយ​ទំនង​ដ៏​សមគួរ​ ​មាន​ឧបមា​យ៉ាងណាមិញ​។
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 636852902008841425
ទៅកាន់ទំព័រ៖