ព្រះត្រៃបិដក ភាគ ៣៩
ពាក្យថា នេះជាសេចក្ដីរំលត់ទុក្ខ។បេ។ ពាក្យថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ នុ៎ះជាធម្មជាតពិត មិនប្រែប្រួល មិនក្លាយទៅជារបស់ដទៃឡើយ។ ម្នាលភិក្ខុទាំងឡាយ ធម្មជាត ៤ នេះ ជារបស់ពិត មិនប្រែប្រួល មិនក្លាយទៅជារបស់ដទៃឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។
ចប់ ធម្មចក្កប្បវត្តនវគ្គ ទី២។
ឧទ្ទាននៃធម្មចក្កប្បវត្តនវគ្គនោះគឺ
ពោលអំពីព្រះតថាគត មាន ២ លើក អំពីឧបាទានក្ខន្ធប្រាំ ១ អំពីអាយតនៈប្រាំមួយ ១ អំពីភិក្ខុចាំអរិយសច្ច មាន ២ លើក អំពីអវិជ្ជា ១ អំពីវិជ្ជា ១ អរិយសច្ច មានវិភត្តិ ជាដើម ១ អំពីធម្មជាតពិត ១។
ID: 636852976103619404
ទៅកាន់ទំព័រ៖