ព្រះត្រៃបិដក ភាគ ៣៩

​កោដិ​គាម​វគ្គ​ ​ទី៣​


 [​៣៩៩​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​កោដិ​គ្រាម​ ​ក្នុង​ដែន​វជ្ជី​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំង​ ​ឡាយ​ ​តថាគត​ក្ដី​ ​អ្នក​ទាំងឡាយ​ក្ដី​ ​ដែល​អន្ទោល​ ​ត្រាច់​រង្គាត់​ទៅ​ ​អស់​កាលយូរ​អង្វែង​យ៉ាងនេះ​ ​ព្រោះ​មិនបាន​ត្រាស់​ដឹង​ ​មិនបាន​ចាក់ធ្លុះ​ ​នូវ​អរិយសច្ច​ ​៤​។​ ​អរិយសច្ច​ ​៤​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ក្ដី​ ​អ្នក​ទាំងឡាយ​ក្ដី​ ​ដែល​អន្ទោល​ទៅ​ ​ត្រាច់​រង្គាត់​ទៅ​ ​អស់​កាលយូរ​អង្វែង​ ​យ៉ាងនេះ​ ​ព្រោះ​មិនបាន​ត្រាស់​ដឹង​ ​មិនបាន​ចាក់ធ្លុះ​ ​នូវ​ទុក្ខអរិយសច្ច​ ​ទុក្ខសមុទយ​អរិយសច្ច​។​បេ​។​ ​ទុក្ខនិរោធ​អរិយសច្ច​។​ ​តថាគត​ក្ដី​ ​អ្នក​ទាំងឡាយ​ក្ដី​ ​ដែល​អន្ទោល​ទៅ​ ​ត្រាច់​រង្គាត់​ទៅ​ ​អស់​កាលយូរ​អង្វែង​ ​យ៉ាងនេះ​ ​ព្រោះ​មិនបាន​ត្រាស់​ដឹង​ ​មិនបាន​ចាក់ធ្លុះ​ ​នូវ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទុក្ខអរិយសច្ច​នេះ​ ​តថាគត​ក្ដី​ ​អ្នក​ទាំងឡាយ​ក្ដី​ ​បាន​ត្រាស់​ដឹង​ហើយ​ ​បាន​ចាក់ធ្លុះ​ហើយ​ ​ទុក្ខសមុទយ​អរិយសច្ច​ ​តថាគត​ក្ដី​ ​អ្នក​ទាំងឡាយ​ក្ដី​ ​បាន​ត្រាស់​ដឹង​ហើយ​ ​បាន​ចាក់ធ្លុះ​ហើយ​ ​ទុក្ខនិរោធ​អរិយសច្ច​ ​តថាគត​ក្ដី​ ​អ្នក​ទាំងឡាយ​ក្ដី​ ​បាន​ត្រាស់​ដឹង​ហើយ​ ​បាន​ចាក់ធ្លុះ​ ​ហើយ​ ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​ ​តថាគត​ក្ដី​ ​អ្នក​ទាំងឡាយ​ក្ដី​ ​បាន​ត្រាស់​ដឹង​ហើយ​ ​បាន​ចាក់ធ្លុះ​ហើយ​។
ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 636852976320801826
ទៅកាន់ទំព័រ៖