ព្រះត្រៃបិដក ភាគ ៣៩

​ភវតណ្ហា​ ​ជា​ធម្មជាតិ​ ​នាំ​សត្វ​ឲ្យ​ចូល​ទៅកាន់​ភព​ ​បាន​ផ្ដាច់ផ្ដិល​អស់ហើយ​ ​ភព​ថ្មីទៀត​ ​ក្នុង​កាល​ឥឡូវនេះ​ ​មិន​មាន​ឡើយ​។​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ពាក្យ​នេះ​ហើយ​ ​លុះ​ព្រះ​សុគត​ ​ទ្រង់​ត្រាស់​ពាក្យ​នេះ​ចប់ហើយ​ ​ព្រះ​សាស្ដា​ ​ក៏​ត្រាស់​គាថា​នេះ​ ​តទៅទៀត​ថា​ ​
​[​៤០០​]​ ​តថាគត​ក្ដី​ ​អ្នក​ទាំងឡាយ​ក្ដី​ ​ដែល​អន្ទោល​ទៅ​ក្នុង​ជាតិ​ទាំងឡាយ​ ​ ​នោះ​ៗ​ ​អស់​កាលយូរ​អង្វែង​ ​ព្រោះ​មិនបាន​ឃើញ​ ​នូវ​អរិយសច្ច​ ​៤​ ​តាម​ ​សេចក្តី​ពិត​។​ ​អរិយសច្ច​ ​៤​ ​នុ៎ះ​ ​តថាគត​បានឃើញ​ហើយ​ ​តណ្ហា​ ​ដែល​នាំ​សត្វ​ឲ្យ​ចូល​ទៅកាន់​ភព​ ​តថាគត​ ​បាន​ដក​ចោល​ហើយ​ ​ឫសគល់​ ​នៃ​សេចក្ដីទុក្ខ​ ​តថាគត​បាន​រំលើង​ចោល​ហើយ​ ​ភព​ថ្មីទៀត​ ​ក្នុង​កាល​ឥឡូវនេះ​ ​មិន​មាន​ឡើយ​។
​ ​
 ​[​៤០១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯណា​នីមួយ​ ​មិនដឹង​ច្បាស់​តាម​សេចក្ដីពិត​ថា​ ​នេះ​ជា​ទុក្ខ​ ​មិនដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជាហេតុ​ ​ជាទី​កើតឡើង​នៃ​ទុក្ខ​ ​មិនដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​សេចក្ដី​រលត់ទុក្ខ​ ​មិនដឹង​ច្បាស់​ ​តាម​សេចក្ដីពិត​ថា​ ​នេះ​ជា​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំង​នុ៎ះ​ ​
ថយ | ទំព័រទី ២៦២ | បន្ទាប់
ID: 636852976680812418
ទៅកាន់ទំព័រ៖