ព្រះត្រៃបិដក ភាគ ៣៩

​តថាគត​ ​មិនបាន​សន្មត​ថា​ ​ជា​សមណៈ​ ​ក្នុង​សមណៈ​ទាំងឡាយ​ផង​ ​មិនបាន​សន្មត​ថា​ជា​ព្រាហ្មណ៍​ ​ក្នុង​ព្រាហ្មណ៍​ទាំងឡាយ​ផង​ ​ដ្បិត​លោក​ដ៏​មាន​អាយុ​ទាំង​ ​នុ៎ះ​ ​មិនបាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​សាមញ្ញ​ផល​ផង​ ​ព្រហ្មញ្ញ​ផល​ផង​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្ដម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​ហើយ​សម្រេចសម្រាន្ដ​នៅ​។​ ​
 ​[​៤០២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះតែ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯណា​នីមួយ​ ​ដឹង​ច្បាស់​ ​តាម​សេចក្ដីពិត​ថា​ ​នេះ​ជា​ទុក្ខ​ ​ដឹង​ច្បាស់​តាម​សេចក្ដីពិត​ថា​ ​នេះ​ជាហេតុ​ ​ជាទី​កើតឡើង​នៃ​ទុក្ខ​ ​ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​សេចក្ដី​រំលត់ទុក្ខ​ ​ដឹង​ច្បាស់​តាម​សេចក្ដីពិត​ថា​ ​នេះ​ជា​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំង​នុ៎ះ​ ​ទើប​តថាគត​ ​សន្មត​ថា​ ​សមណៈ​ ​ក្នុង​ពួក​សមណៈ​ផង​ ​សន្មត​ថា​ព្រាហ្មណ៍​ ​ក្នុង​ពួក​ព្រាហ្មណ៍​ផង​ ​ដ្បិត​លោក​ដ៏​មាន​អាយុ​ទាំង​នុ៎ះ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​សាមញ្ញ​ផល​ផង​ ​ព្រហ្មញ្ញ​ផល​ផង​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្ដម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​ហើយ​សម្រេចសម្រាន្ដ​នៅ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ត្រាស់​ពាក្យ​នេះ​ ​លុះ​ព្រះ​សុគត​ ​បាន​ត្រាស់​ពាក​ក្យ​នេះ​ ​ចប់ហើយ​ ​ទើប​ព្រះ​សាស្ដា​ ​ត្រាស់​គាថា​នេះ​ ​តទៅទៀត​ថា​ ​
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 636852976912955695
ទៅកាន់ទំព័រ៖