ព្រះត្រៃបិដក ភាគ ៣៩
[៤០៣] ពួកជនណា មិនដឹងច្បាស់ នូវសេចក្ដីទុក្ខ ទាំងហេតុដែលនាំឲ្យកើតទុក្ខ សេចក្ដីទុក្ខ រលត់ ឥតមានសេសសល់ សព្វអន្លើ ព្រោះមគ្គឯណា។ ពួកជននោះ មិនដឹងនូវមគ្គ ដែលជាដំណើរទៅកាន់សេចក្ដីរម្ងាប់ទុក្ខនោះ ជាអ្នកសាបសូន្យ ចាកចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ជនទាំងនោះ មិនគួរដើម្បីធ្វើទីបំផុត នៃសេចក្ដីទុក្ខ ជនទាំងនោះ ជាអ្នកចូលទៅកាន់ជាតិ និងជរា។ លុះតែពួកជនណា ដឹងច្បាស់ នូវសេចក្ដីទុក្ខ ទាំងហេតុដែលនាំឲ្យកើតទុក្ខ សេចក្ដីទុក្ខ រមែងរលត់ទៅ ឥតមានសេសសល់សព្វអន្លើ ព្រោះមគ្គឯណា។ ពួកជននោះ ដឹងច្បាស់នូវមគ្គ ដែលជាដំណើរទៅកាន់សេចក្ដីស្ងប់រម្ងាប់ទុក្ខនោះ
ID: 636852977347130529
ទៅកាន់ទំព័រ៖