ព្រះត្រៃបិដក ភាគ ៣៩
ជាអ្នកបរិបូណ៌ ដោយចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ជនទាំងនោះ គួរដើម្បីធ្វើទីបំផុត នៃសេចក្ដីទុក្ខបាន ជនទាំងនោះ ជាអ្នកមិនចូលទៅជិត កាន់ជាតិ និងជរាឡើយ។
[៤០៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អរិយសច្ច មាន ៤ នេះ។ អរិយសច្ច ៤ គឺអ្វីខ្លះ។ គឺទុក្ខអរិយសច្ច ១។បេ។ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១។ ម្នាលភិក្ខុទាំងឡាយ អរិយសច្ច មាន ៤ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ដែលមានឈ្មោះថា អរហំ សម្មាសម្ពុទ្ធ ព្រោះព្រះតថាគត បានត្រាស់ដឹង នូវអរិយសច្ច ៤ នេះ តាមសេចក្ដីពិត។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។
[៤០៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ព្រះអរហន្ត សម្មាសម្ពុទ្ធទាំងឡាយណានីមួយ ក្នុងកាលជាអតីត ត្រាស់ដឹងហើយ តាមសេចក្ដីពិត ព្រះអរហន្ត សម្មាសម្ពុទ្ធគ្រប់ព្រះអង្គនោះ ត្រាស់ដឹងហើយ នូវអរិយសច្ច ៤ តាមសេចក្ដីពិត។ ម្នាលភិក្ខុទាំងឡាយ
ID: 636852977622596284
ទៅកាន់ទំព័រ៖