ព្រះត្រៃបិដក ភាគ ៣៩

​ព្រះអរហន្ត​ ​សម្មាសម្ពុទ្ធ​ទាំងឡាយ​ ​ណា​នីមួយ​ ​ក្នុង​កាល​ជា​អនាគត​ ​នឹង​ត្រាស់​ដឹង​តាម​សេចក្ដីពិត​ ​ព្រះអរហន្ត​ ​សម្មាសម្ពុទ្ធ​គ្រប់​ព្រះអង្គ​នោះ​ ​នឹង​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ ​៤​ ​តាម​សេចក្ដីពិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះអរហន្ត​ ​សម្មាសម្ពុទ្ធ​ទាំងឡាយ​ណា​នីមួយ​ ​ក្នុង​កាល​ជា​បច្ចុប្បន្ន​ ​រមែង​ត្រាស់​ដឹង​តាម​សេចក្ដីពិត​ ​ព្រះអរហន្ត​ ​សម្មាសម្ពុទ្ធ​គ្រប់​ព្រះអង្គ​នោះ​ ​រមែង​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ ​៤​ ​តាម​សេចក្ដីពិត​។​ ​អរិយសច្ច​ ​៤​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ទុក្ខអរិយសច្ច​ ​១​ ​ទុក្ខសមុទយ​អរិយសច្ច​ ​១​ ​ទុក្ខនិរោធ​អរិយសច្ច​ ​១​ ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះអរហន្ត​ ​សម្មាសម្ពុទ្ធ​ទាំងឡាយ​ណា​នីមួយ​ ​ក្នុង​កាល​ជា​អតីត​ ​ត្រាស់​ដឹង​ហើយ​ ​និង​ត្រាស់​ដឹង​ឥឡូវនេះ​ ​ត្រាស់​ដឹង​តាម​សេចក្ដីពិត​ ​ពួក​ព្រះអរហន្ត​ ​សម្មាសម្ពុទ្ធ​គ្រប់​ព្រះអង្គ​នោះ​ ​រមែង​ត្រាស់​ដឹង​នូវ​អរិយសច្ច​ ​៤​ ​នេះ​ ​តាម​សេចក្ដីពិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​។​
ថយ | ទំព័រទី ២៦៦ | បន្ទាប់
ID: 636852977852089411
ទៅកាន់ទំព័រ៖