ព្រះត្រៃបិដក ភាគ ៣៩

 ​[​៤០៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​នូវ​ការ​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ចំពោះ​បុគ្គល​ ​ដែល​ដឹង​ ​ដែល​ឃើញ​ ​មិនមែន​ចំពោះ​បុគ្គល​ ​ដែល​មិនដឹង​ ​មិនឃើញ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ការ​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ ​រមែង​មាន​ចំពោះ​បុគ្គល​ ​ដែល​ដឹង​អ្វី​ ​ដែល​ឃើញ​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ ​រមែង​មាន​ចំពោះ​បុគ្គល​ ​ដែល​ដឹង​ ​ដែល​ឃើញថា​ ​នេះ​ជា​ទុក្ខ​ ​ការ​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ ​រមែង​មាន​ចំពោះ​បុគ្គល​ ​ដែល​ដឹង​ ​ដែល​ឃើញថា​ ​នេះ​ជាហេតុ​ ​ជាទី​កើតឡើង​នៃ​ទុក្ខ​ ​ការ​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ ​រមែង​មាន​ ​ចំពោះ​បុគ្គល​ ​ដែល​ដឹង​ ​ដែល​ឃើញថា​ ​នេះ​ជា​សេចក្ដី​រលត់ទុក្ខ​ ​ការ​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ ​រមែង​មាន​ចំពោះ​បុគ្គល​ ​ដែល​ដឹង​ ​ដែល​ឃើញថា​ ​នេះ​ជា​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ ​រមែង​មាន​ ​ចំពោះ​បុគ្គល​ ​ដែល​ដឹង​យ៉ាងនេះ​ ​ដែល​ឃើញ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​។​
ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 636852978037220000
ទៅកាន់ទំព័រ៖