ព្រះត្រៃបិដក ភាគ ៣៩

 ​[​៤១០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសច្ច​ ​មាន​ ​៤​ ​នេះ​។​ ​អរិយសច្ច​ ​៤​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ទុក្ខអរិយសច្ច​ ​១​ ​ទុក្ខសមុទយ​អរិយសច្ច​ ​១​ ​ទុក្ខនិរោធ​អរិយសច្ច​ ​១​ ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសច្ច​ ​មាន​ ​៤​ ​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ដា​អរិយសច្ច​ ​៤​ ​នេះ​ ​អរិយសច្ច​ ​គួរ​កំណត់​ដឹង​ ​ក៏​មាន​ ​អរិយសច្ច​គួរ​លះបង់​ ​ក៏​មាន​ ​អរិយសច្ច​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ក៏​មាន​ ​អរិយសច្ច​គួរ​ចំរើន​ ​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អរិយសច្ច​ ​ដូចម្ដេច​ ​ដែល​គួរ​កំណត់​ដឹង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទុក្ខអរិយសច្ច​ ​គួរ​កំណត់​ដឹង​ ​ទុក្ខសមុទយ​អរិយសច្ច​ ​គួរ​លះបង់​ ​ទុក្ខនិរោធ​អរិយសច្ច​ ​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​ ​គួរ​ចំរើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​។​ ​
ថយ | ទំព័រទី ២៧០ | បន្ទាប់
ID: 636852978746640576
ទៅកាន់ទំព័រ៖