ព្រះត្រៃបិដក ភាគ ៣៩
ត្រាស់ដឹងនូវទុក្ខសមុទយអរិយសច្ច តាមសេចក្ដីពិត ត្រាស់ដឹងនូវទុក្ខនិរោធអរិយសច្ច តាមសេចក្ដីពិត ត្រាស់ដឹងនូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តាមសេចក្ដីពិត នឹងធ្វើនូវទីបំផុតនៃទុក្ខ ដោយប្រពៃបាន ហេតុនុ៎ះ ទើបមានមែន។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុគ្គលណា និយាយយ៉ាងនេះថា ខ្ញុំធ្វើនូវកញ្ចប់ នៃស្លឹកឈូកក្ដី ស្លឹកចារក្ដី ស្លឹកល្វេក្ដី ហើយនឹងនាំទៅ នូវទឹក ឬចម្រៀកត្នោត ហេតុនុ៎ះ ទើបមានមែន យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា និយាយយ៉ាងនេះថា ខ្ញុំត្រាស់ដឹង នូវទុក្ខអរិយសច្ច តាមសេចក្ដីពិត។បេ។ ត្រាស់ដឹង នូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តាមសេចក្ដីពិត នឹងធ្វើនូវទីបំផុតនៃទុក្ខ ដោយប្រពៃបាន ហេតុនុ៎ះ ទើបមានមែន ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។
ID: 636852980226365212
ទៅកាន់ទំព័រ៖