ព្រះត្រៃបិដក ភាគ ៣៩

​សេចក្ដី​ប្រឹងប្រែង​ផង​ ​សេចក្ដី​ខ្មីឃ្មាត​ផង​ ​ការ​មិន​រុញរា​ផង​ ​សតិ​ផង​ ​សម្បជញ្ញៈ​ផង​ ​ដ៏​មាំមួន​ ​ដើម្បីនឹង​លត់​ ​នូវ​សំពត់​ ​ឬ​ក្បាល​នោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​គួរ​កុំ​សំឡឹង​មើល​ ​កុំ​យកចិត្ត​ទុកដាក់​ ​ចំពោះ​សំពត់​ឬ​ក្បាល​ ​ដែល​ភ្លើង​កំពុង​ឆេះ​ឡើយ​ ​គួរ​ធ្វើ​សេចក្ដី​ប៉ុនប៉ង​ផង​ ​សេចក្តី​ព្យាយាម​ផង​ ​សេចក្ដី​ខ្មីឃ្មាត​ផង​ ​ការ​មិន​រុញរា​ផង​ ​សតិ​ផង​ ​សម្បជញ្ញៈ​ផង​ ​ដ៏​មាំមួន​ ​ដើម្បីនឹង​ត្រាស់​ដឹង​នូវ​អរិយសច្ច​ ​៤​ ​ដែល​ខ្លួន​មិនទាន់​បាន​ត្រាស់​ដឹង​ ​តាម​សេចក្ដីពិត​នៅឡើយ​។​ ​អរិយសច្ច​ ​៤​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ទុក្ខអរិយសច្ច​ ​១​។​បេ​។​ ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​។​ ​
 [​៤១៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​បុរស​មាន​អាយុ​ ​១០០​ ​ឆ្នាំ​ ​និយាយ​នឹង​បុរស​ដែល​មាន​អាយុ​រស់នៅ​ ​១០០​ ​ឆ្នាំ​ដូចគ្នា​ ​យ៉ាងនេះ​ថា​ ​នែ​បុរស​អើយ​ ​ចូរ​អ្នក​មក​អាយ​ ​ជន​ទាំងឡាយ​ ​នឹង​សំឡាប់​អ្នក​ ​ដោយ​រយ​នៃ​លំពែង​ ​ក្នុង​បុព្វណ្ហសម័យ​ ​(​ពេលព្រឹក​)​ ​នឹង​សំឡាប់​អ្នក​ ​ដោយ​រយ​នៃ​លំពែង​ ​ក្នុង​មជ្ឈន្តិកសម័យ​ ​(​ពេលថ្ងៃត្រង់​)​ ​នឹង​សំឡាប់​អ្នក​ ​ដោយ​រយ​នៃ​លំពែង​ ​ក្នុង​សាយណ្ហសម័យ​ ​(​ពេលល្ងាច​)​។​ ​បុរស​នោះ​ ​ក៏​និយាយ​ថា​ ​នែ​បុរស​អើយ​ ​
ថយ | ទំព័រទី ២៧៨ | បន្ទាប់
ID: 636852980637878749
ទៅកាន់ទំព័រ៖