ព្រះត្រៃបិដក ភាគ ៣៩
អ្នកឯងមានអាយុ ១០០ ឆ្នាំ រស់នៅអស់ ១០០ ឆ្នាំ កាលបើត្រូវគេសំឡាប់ដោយលំពែង ៣០០ រាល់ៗថ្ងៃ លុះកន្លង ១០០ ឆ្នាំទៅ នឹងបានត្រាស់ដឹង នូវអរិយសច្ច ៤ ដែលមិនទាន់បានត្រាស់ដឹងនៅឡើយ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្ត ដែលលុះក្នុងអំណាច នៃប្រយោជន៍ គួរតែចូលទៅ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា សង្សារនេះ មិនមានទីបំផុតទេ ខាងដើម និងខាងចុង នៃការប្រហារដោយលំពែង ប្រហារដោយដាវ ប្រហារដោយកូនសរ ប្រហារដោយប៉ូវថៅ ក៏មិនប្រាកដឡើយ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនោះ គួរមានយ៉ាងនេះមែន ម្នាលភិក្ខុទាំងឡាយ តែតថាគត មិនបានពោល នូវការត្រាស់ដឹង នូវអរិយសច្ច ៤ ជាមួយនឹងសេចក្ដីទុក្ខ ជាមួយនឹងទោមនស្សទេ។ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែតថាគត តែងពោលនូវសេចក្តីត្រាស់ដឹង ចំពោះអរិយសច្ច ទាំង ៤ ជាមួយនឹងសេចក្ដីសុខ និងសោមនស្សទេតើ។ អរិយសច្ច ៤ គឺអ្វីខ្លះ។ គឺទុក្ខអរិយសច្ច ១។បេ។ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។
[៤២០] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសកាត់ស្មៅ កំណាត់ឈើ មែកឈើ ស្លឹកឈើ ក្នុងជម្ពូទ្វីបនេះ មកប្រមូលទុក ក្នុងទីជាមួយគ្នា
ID: 636852980837440163
ទៅកាន់ទំព័រ៖