ព្រះត្រៃបិដក ភាគ ៣៩

 ​[​៤២១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ព្រះអាទិត្យ​រះ​ឡើង​ ​រមែង​មានការ​រះ​ឡើង​ ​នៃ​អរុណ​ ​ជា​ប្រធាន​ ​ជា​បុព្វនិមិត្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនេះ​មែនហើយ​ ​ភិក្ខុ​ដែល​ត្រាស់​ដឹង​ ​តាម​សេចក្ដីពិត​ ​នូវ​អរិយសច្ច​ ​៤​ ​រមែង​មាន​សម្មាទិដ្ឋិ​នុ៎ះ​ ​ជា​ប្រធាន​ ​ជា​បុព្វនិមិត្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំណើរ​នុ៎ះ​ ​រមែង​កើត​ប្រាកដ​ ​ដល់​ភិក្ខុ​ ​ដែល​ប្រកបដោយ​សម្មាទិដ្ឋិ​ ​ដឹង​ច្បាស់​តាម​សេចក្ដីពិត​ថា​ ​នេះ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​។​
 ​[​៤២២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​ ​មិនទាន់​កើតឡើង​ ​ក្នុង​លោក​ ​ដរាបណា​ ​ពន្លឺ​ដ៏​ធំ​ ​រស្មី​ដ៏​ធំ​ ​ក៏​មិនទាន់​កើត​ប្រាកដ​ ​ក្នុង​កាលណោះ​ ​មានតែ​ងងឹត​និង​អ័ព្ទ​សូន្យឈឹង​ ​ដរាប​នោះ​ ​យប់​ ​និង​ថ្ងៃ​ ​ក៏​មាន​មិន​ប្រាកដ​ ​ខែ​ ​និង​កន្លះ​ខែ​ ​ក៏​មិនទាន់​ប្រាកដ​ ​រដូវ​ ​និង​ឆ្នាំ​ ​ក៏​មិន​ប្រាកដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះតែ​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​ ​កើតឡើង​ក្នុង​លោក​កាលណា​ ​ពន្លឺ​ដ៏​ធំ​ ​រស្មី​ដ៏​ធំ​ ​ក៏​កើត​ប្រាកដ​ ​ក្នុង​កាលណោះ​ ​
ថយ | ទំព័រទី ២៨១ | បន្ទាប់
ID: 636852981283165657
ទៅកាន់ទំព័រ៖