ព្រះត្រៃបិដក ភាគ ៣៩

​គឺ​ទុក្ខអរិយសច្ច​ ​១​។​បេ​។​ ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​។​
 ​[​៤២៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯណា​នីមួយ​ ​មិនដឹង​ច្បាស់​ ​តាម​សេចក្ដីពិត​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​មិនដឹង​ច្បាស់​ ​តាម​សេចក្ដីពិត​ថា​ ​នេះ​បដិបទា​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​រមែង​ក្រឡេក​មើល​មុខ​ ​(​អធ្យាស្រ័យ​)​ ​របស់​សមណៈ​ ​ឬ​ព្រាហ្មណ៍​ដទៃ​ថា​ ​លោក​ដ៏​ចំរើន​នេះ​ ​កាលបើ​ដឹង​ ​ក៏​ដឹង​ដោយពិត​ ​កាលបើ​ឃើញ​ ​ក៏​ឃើញ​ដោយពិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ប៉ុយគរ​ ​ឬ​កប្បាស​ ​ដែល​ជា​របស់​ស្រាល​ ​មាន​ខ្យល់​ជា​ឧបាទាន​ ​គេដាក់​លើ​ផែនដី​ដ៏​ស្មើ​ ​ខ្យល់​ពី​ខាងកើត​ ​ក៏​បក់​ប៉ុយ​នោះ​ទៅ​ខាងលិច​ ​ខ្យល់​ពី​ខាងលិច​ ​បក់​ប៉ុយ​នោះ​ទៅ​ខាងកើត​ ​ខ្យល់​ពី​ខាងជើង​ ​បក់​ប៉ុយ​នោះ​ ​ទៅ​ខាងត្បូង​ ​ខ្យល់​ពី​ខាងត្បូង​ ​បក់​ប៉ុយ​នោះ​ទៅ​ខាងជើង​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​
ថយ | ទំព័រទី ២៨៣ | បន្ទាប់
ID: 636852981754822634
ទៅកាន់ទំព័រ៖