ព្រះត្រៃបិដក ភាគ ៣៩

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ប៉ុយ​កប្បាស​ ​ជា​របស់​ស្រាល​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯណា​នីមួយ​ ​មិនដឹង​ច្បាស់​តាម​សេចក្ដីពិត​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​មិនដឹង​ច្បាស់​ ​តាម​សេចក្ដីពិត​ថា​ ​នេះ​បដិបទា​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​ក្រឡេក​មើល​មុខ​ ​របស់​សមណៈ​ ​ឬ​ព្រាហ្មណ៍​ដទៃ​ថា​ ​លោក​ដ៏​ចំរើន​នេះ​ ​កាលបើ​ដឹង​ ​ក៏​ដឹង​ដោយពិត​ ​កាលបើ​ឃើញ​ ​ក៏​ឃើញ​ដោយពិត​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​មិនបាន​ឃើញ​ ​នូវ​អរិយសច្ច​ ​៤​ ​ក៏​យ៉ាងនោះ​ឯង​។​ ​
 ​[​៤២៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯណា​នីមួយ​ ​ដឹង​ច្បាស់​តាម​សេចក្ដីពិត​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​ដឹង​ច្បាស់​តាម​សេចក្ដីពិត​ថា​ ​នេះ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​មិន​ក្រឡេក​មើល​មុខ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ដទៃ​ថា​ ​លោក​ដ៏​ចំរើន​នេះ​ ​កាលបើ​ដឹង​ ​ក៏​ដឹង​ដោយពិត​ ​កាលបើ​ឃើញ​ ​ក៏​ឃើញ​ដោយពិត​ ​ដូច្នេះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​សសរ​ដែក​ក្ដី​ ​សសរ​គោល​ក្ដី​ ​ដែល​មាន​រណ្ដៅ​ដ៏​ជ្រៅ​ ​គេ​ដាំ​ស៊ប់សួន​ល្អ​ ​ឥតមាន​កម្រើក​ ​ឥតមាន​ញាប់ញ័រ​ ​បើទុកជា​ភ្លៀង​ ​លាយ​ដោយ​ខ្យល់​ដ៏​ខ្លាំង​ ​មក​អំពី​ទិសខាងកើត​ ​ក៏​មិន​ធ្វើស​សរ​នោះ​ ​ឲ្យ​កម្រើក​ ​មិន​ធ្វើឲ្យ​រញ្ជួយ​ ​មិន​ធ្វើឲ្យ​ញាប់ញ័រ​ ​
ថយ | ទំព័រទី ២៨៤ | បន្ទាប់
ID: 636852981948723725
ទៅកាន់ទំព័រ៖