ព្រះត្រៃបិដក ភាគ ៣៩

​បើទុកជា​ខ្យល់​ ​បក់​មក​អំពី​ទិសខាងលិច​ក្ដី​។​បេ​។​ ​អំពី​ខាងជើង​ក្ដី​ ​ភ្លៀង​ ​ដែល​លាយ​ដោយ​ខ្យល់​ដ៏​ខ្លាំង​ ​មក​អំពី​ទិសខាងត្បូង​ក្ដី​ ​ក៏​មិន​ធ្វើឲ្យស​សរ​នោះ​ ​កម្រើក​ ​រញ្ជួយ​ ​ញាប់ញ័រ​ឡើយ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​រណ្ដៅ​ជ្រៅ​ ​ព្រោះ​សសរ​ ​គេ​ដាំ​ស៊ប់សួន​ល្អ​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯណា​នីមួយ​ ​ដឹង​ច្បាស់​តាម​សេចក្ដីពិត​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​ដឹង​ច្បាស់​ ​តាម​សេចក្ដីពិត​ថា​ ​នេះ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​មិន​ក្រឡេក​មើល​មុខ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ដទៃ​ថា​ ​លោក​ដ៏​ចំរើន​នេះ​ ​កាលបើ​ដឹង​ ​ក៏​ដឹង​ដោយពិត​ ​កាលបើ​ឃើញ​ ​ក៏​ឃើញ​ដោយពិត​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​បានឃើញ​ ​នូវ​អរិយសច្ច​ ​៤​ ​ដោយ​ប្រពៃ​។​ ​អរិយសច្ច​ ​៤​ ​គឺ​អ្វីខ្លះ​។​ ​
ថយ | ទំព័រទី ២៨៥ | បន្ទាប់
ID: 636852982115723277
ទៅកាន់ទំព័រ៖