ព្រះត្រៃបិដក ភាគ ៣៩

​គឺ​ទុក្ខអរិយសច្ច​ ​១​។​បេ​។​ ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​ ​១​ ​ក៏​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​បដិបទា​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​។​
 ​[​៤២៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ឯណា​នីមួយ​ ​ដឹង​ច្បាស់​តាម​សេចក្ដីពិត​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​ដឹង​ច្បាស់​តាម​សេចក្ដីពិត​ថា​ ​នេះ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​។​ ​ប្រសិនបើ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​អ្នក​ត្រូវការ​ដោយ​វាទៈ​ ​អ្នក​ស្វែងរក​វាទៈ​ ​មក​អំពី​ទិសខាងកើត​ ​ដោយ​គិតថា​ ​អាត្មាអញ​ ​នឹង​លើក​វាទៈ​ ​របស់​ភិក្ខុ​នោះ​ចេញ​។​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​នឹង​ធ្វើឲ្យ​ភិក្ខុ​នោះ​ ​កម្រើក​ក្ដី​ ​រញ្ជួយ​ក្ដី​ ​ញាប់ញ័រ​ក្ដី​ ​ដោយ​ពាក្យ​ប្រកបដោយ​ធម៌​ ​ហេតុ​នុ៎ះ​ ​មិន​មាន​ឡើយ​។​ ​បើ​មក​អំពី​ទិសខាងលិច​ក្ដី​។​ ​មក​អំពី​ទិសខាងជើង​ក្ដី​។​ ​ប្រសិនបើ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​អ្នក​ត្រូវការ​ដោយ​វាទៈ​ ​ស្វែងរក​វាទៈ​ ​មក​អំពី​ទិសខាងត្បូង​ ​ដោយ​គិតថា​ ​អាត្មាអញ​ ​នឹង​លើក​វាទៈ​ ​របស់​ភិក្ខុ​នោះ​ចេញ​។​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​នឹង​ធ្វើឲ្យ​ភិក្ខុ​នោះ​ ​កម្រើក​ក្ដី​ ​រញ្ជួយ​ក្ដី​ ​ញាប់ញ័រ​ក្ដី​ ​ដោយ​ពាក្យ​ប្រកបដោយ​ធម៌​ ​ហេតុ​នុ៎ះ​ ​មិន​មាន​ឡើយ​។​ ​
ថយ | ទំព័រទី ២៨៦ | បន្ទាប់
ID: 636852982310004389
ទៅកាន់ទំព័រ៖